TNAOT News

· 3​ម៉ោង​មុន

រយៈពេល២ខែដើមឆ្នាំ២០២៦ កម្ពុជា នាំចេញអង្ករបានជាង២៤ម៉ឺនតោន គិតជាប្រាក់ប្រមាណ ១៤២លានដុល្លារ

#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #ទីផ្សារអន្តរជាតិ# #ឆ្នាំ២០២៦# #ព័ត៌មានសង្គម# #អង្ករ#

1136

ក្នុងរយៈពេល២ខែ នៃឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ការនាំចេញអង្ករ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ មានចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារ និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២០ ១៦២ តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារ។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.១៦% ប្រភេទអង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨%។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ១៩៦.៦២ លានដុល្លារផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស