TNAOT News
· 2ម៉ោងមុន
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ
#វេជ្ជសាស្ត្រ# #NEW NEWS# #សង្គម# #ផ្នែកសម្ភព-រោគស្រ្តី# #រដ្ឋមន្ត្រីក្រសួងសុខាភិបាល# #ព័ត៌មានសង្គម# #មន្ទីរពេទ្យបង្អែកជ័យជំនះ#
711
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសម្ភព និងរោគស្ត្រី ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ និងផ្នែកពិនិត្យអមវេជ្ជសាស្ត្រ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល។
អគារនេះមានកម្ពស់ ៨ជាន់ មានចំនួន ១០២បន្ទប់ អាចដាក់គ្រែបានចំនួន ១២០ ក្នុងនោះបន្ទប់សម្រាលចំនួន ២ បន្ទប់វះកាត់ ចំនួន ២ និងបន្ទប់ថែទាំមុន និងក្រោយសម្រាល ចំនួន ៣០ ស្មើនឹង ៧០គ្រែ សមិទ្ធផលថ្មីនេះនឹងក្លាយជាជំហ៊ានដ៏សំខាន់មួយ ឆ្ពោះទៅមុខក្នុងការថែទាំស្ត្រី ទារក និងកុមារ។
គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា «ការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលគ្រប់លំដាប់នឹងបន្តការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុត ដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការកែលម្អគុណភាពសេវាព្យាបាល ថែទាំឱ្យកាន់តែប្រសើរឡើង និងការពង្រីកការគ្របដណ្តប់នៃសេវា ជាពិសេសថែទាំសុខភាពបឋម ដោយជំរុញសកម្មភាពអប់រំលើកកម្ពស់សុខភាព និងសេវាបង្ការព្រមគ្នាបន្តការពង្រឹងការងារនិយតកម្មនៅផ្នែកសុខាភិបាលសាធារណៈនិងផ្នែកឯកជន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងកាន់តែមានជំនឿទុកចិត្ត មកលើប្រព័ន្ធសុខាភិបាលផងដែរ៕ 






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)