TNAOT News

· 3​ម៉ោង​មុន

ទឹកចិត្តដ៏ប្រពៃ! អ្នកជំនួញអនឡាញ លោកស្រី ស៊ូ សោភា ប្រកាសប្រមូលថវិកាចំណងដៃទាំងអស់ ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា

#Social Life# #ស៊ូ សោភា# #អ្នកជំនួញអនឡាញ# #កម្សាន្ត# #តារាខ្មែរ#

820

អ្នកជំនួញអនឡាញដ៏ល្បី លោកស្រី ស៊ូ សោភា បានប្រកាសយកចំណងដៃទាំងអស់ពីការរៀបចំពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ប្រគល់ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងវីដេអូឃ្លីបដែលអ្នកជំនួញអនឡាញរូបនេះបានប្រកាសធ្វើឲ្យមហាជនអ្នកលេងបណ្ដាញជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ព្រមទាំងគោរពស្ងប់ស្ញែងទៅកាន់លោកស្រីដែលមានទឹកចិត្តដ៏ប្រពៃរួមចំណែកក្នុងការជួយសង្គ្រោះដល់កុមារនៅកម្ពុជា។

នេះបើតាមរយៈវីដេអូក្នុងបទសម្ភាសន៍ប្រមាណជាជាង ៧នាទី លោកស្រីបានរៀបរាប់អបជាមួយសំណេរថា៖ «ប្រាក់ចំណងដៃទាំងអស់ ពីមង្គលការនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា អ្នកចូលរួមពិធីមង្គលការខ្ញុំហើយបានចងដៃគឺបានរួមគ្នាធ្វើអំពើល្អ ខ្ញុំសង្ឃឹមថាបងប្អូននឹងរំភើបចិត្តជាមួយនាងខ្ញុំ និងក្រុមគ្រួសារពិសេសកូនប្រុសខ្ញុំដែលធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយមន្ទីរពេទ្យនេះ»។

សូមបញ្ជាក់ផងដែរថា​ អ្នកជំនួញអនឡាញ លោកស្រី ស៊ូ សោភា ទើបតែរៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអធិកអធមចំនួន ២លើក ជាមួយស្វាមីរូបសង្ហាជាជនបរទេស ដោយកម្មវិធីទាំងមូលមានអ្នកចូលរួមយ៉ាងច្រើនកុះករសុទ្ធសឹងដែលជាបុគ្គលល្បីៗនៅក្នុងបណ្ដាញសង្គម ដោយលោស្រីបានបញ្ជាក់ថាចំពោះចំណងដៃទទួលបានពីភ្ញៀវទាំងអស់ដែលបានចូលរួមសរុបប្រមាណជិត ២មុឺនដុល្លារផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស