TNAOT News
· 8ម៉ោងមុន
អង្គការសហប្រជាជាតិជំរុញឱ្យមានការស៊ើបអង្កេតលើការវាយប្រហារសាលារៀនក្នុងប្រទេសអ៊ីរ៉ង់
#ព័ត៌មាន# #អង្គការសហប្រជាជាតិ# #ប្រទេសអ៊ីរ៉ង់# #ការវាយប្រហារ# #DEVELOPING NEWS# #ការស៊ើបអង្កេត# #ព័ត៍មានអន្តរជាតិ#
1672
អង្គការសហប្រជាជាតិនៅថ្ងៃអង្គារ ទី៣ ខែកុម្ភៈ បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើការវាយប្រហារដោយមីស៊ីលដែលបានបំផ្លាញសាលាបឋមសិក្សាមួយកន្លែងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥០ នាក់ ភាគច្រើនជាសិស្ស។ ហេតុការណ៍នេះ បានកើតឡើងចំពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

ការវាយប្រហារដោយមីស៊ីលបានកម្ទេចសាលារៀននៅ Minab នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ដែលជាថ្ងៃដំបូងនៃសកម្មភាពយោធាសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ១៥០ នាក់ និងរបួសជិត១០០ នាក់។ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នករស់រានមានជីវិតដែលគប់ក្នុងគំនរបាក់បែក។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់បានហៅការវាយប្រហារនេះថាជាឧក្រិដ្ឋកម្ម។

លោក Volker Turk ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្នើឲ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងយុត្តិធម៌។ លោកនិយាយថា អ្នកដែលទទួលខុសត្រូវដាច់ខាតត្រូវតែប្រឈមមុខនឹងច្បាប់ និងយុត្តិធម៍។ ជាមួយគ្នានោះ អង្គការយូណេស្កូក៏បានលើកឡើងផងដែរថា ការវាយប្រហារសាលារៀនបានបំពានច្បាប់សង្គ្រាម និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសិក្សារបស់កុមារ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ
ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី
ប្រធានាធិបតី Trump ព្រមានថាសង្គ្រាមអ៊ីរ៉ង់អាចអូសបន្លាយពេលយូរ ខណៈដែលជម្លោះក្នុងតំបន់កើនឡើង
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាប់ឆេះអគារក្រុមហ៊ុនមេធាវីជាន់ទី៤ បណ្ដាលឲ្យខូចខាតសម្ភារស្ទើតែទាំងស្រុង

យោបល់ទាំងអស់ (0)