TNAOT News

· ម្សិលមិញ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាប់ឆេះអគារក្រុមហ៊ុនមេធាវីជាន់ទី៤ បណ្ដាលឲ្យខូចខាតសម្ភារស្ទើតែទាំងស្រុង

#NEW NEWS# #ករណីអគ្គិភ័យ# #បឹងកេងកង# #សង្គម# #ព័ត៌មានសង្គម#

1995

នៅយប់វេលាម៉ោង៩:៤០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះអគារមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចអាគារលេខC១៦ ផ្លូវ ១៥៣ កែង២៩២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។អគ្គិភ័យនេះបណ្ដាលឱ្យឆេះខូចខាតបន្ទប់ ៤ម៉ែត្រ x ៦ម៉ែត្រ រួមទាំងពូក គ្រែ ទូរទឹកកក ទូរខោអាវ ម៉ាសុីនត្រជាក់ ម៉ាសុីនបោកខោអាវ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងលុយខ្មែរ ចំនួន៥០០០០០រៀល។

នៅវេលាម៉ោង ១០:២០នាទីយប់ នាថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស