TNAOT News

· 03-02

សមត្ថកិច្ចហៅយុវជនចំនួន ០៣នាក់ មកអប់រំ ករណីឡើងជាន់លើក្លោងទ្វាវត្តថតបង្ហោះក្នុងបណ្ដាញសង្គម

#ខេត្តកំពង់ចាម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

1939

ក្រោយបានឃើញការបង្ហោះពីPage Facebook នៅសកម្មភាពក្មេងទំនើង ១នាក់ ថតឈរនៅលើក្លោងទ្វារស្រះទឹក និងមនុស្សប្រុស០២នាក់ទៀតឈរអមសងខាង នៅចំណុចស្រះទឹក ស្ថិតក្នុងវត្តនគរបាជ័យក្នុង ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល ចុះស្រាវជ្រាវកោះហៅមនុស្សប្រុសទាំង០៣នោះ ។

ជាលិទ្ធផលសមត្ថកិច្ចយើងបានចុះស្រាវជ្រាវហៅយយុវជនចំនួន០៣នាក់;

១.ឈ្មោះ ថន ថានូ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

២.ឈ្មោះ ឡិត រតនះ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

៣.ឈ្មោះ ចិន្តា នុសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម អ្នកទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឡើងលើក្លោងទ្វារស្រះទឹក ពិតប្រាកដមែន ។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់អោយកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ធ្វើកិច្ចសន្យាអប់រំ ចំពោះអ្នកទាំង០៣នាក់ខាងលើ និង បានប្រគល់ជូនអាណាព្យាបាល អោយត្រឡប់ទៅមូលដ្ឋានវិញផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស