TNAOT News
· 6ម៉ោងមុន
ផ្ទះចាស់កំពុងជួសជុលថ្មីមិនទាន់រួច ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈសរុបជាប្រាក់ប្រហែល ៥ម៉ឺនដុល្លារ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
1531
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ វេលាម៉ោង១០:៥០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅចំណុច ស្ថិតនៅក្នុងភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ជូ ពុន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះនេះជា ប្រភេទឈើលើ បន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលប្រក់ក្បឿង ទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ តសំយ៉ាបឈើប្រក់ក្បឿង (ផ្ទះចាស់កំពុងជួសជុលថ្មីមិនទាន់រួច រាល់) ឆេះផ្នែកខាងលើទាំងស្រុង និងខូចខាតទ្រព្យ សម្បត្តិរួមមានសម្ភារៈសាងសង់ផ្ទះ សរុបជាប្រាក់ចំនួនប្រហែល ៥០០០០(ប្រាំម៉ឺន)ដុល្លារ និងពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងប្រតិបត្តិការខាងលើនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង អស់ទឹកចំនួន០៤ឡាន ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង អស់ទឹកចំនួន ២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្នាននគរបាលស្រុកពួកចំនួន ១គ្រឿង អស់ទឹកចំនួន ២ឡាន ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
គីម ជុងអ៊ុន៖ ប្រសិនបើអ៊ីរ៉ង់ស្នើសុំ យើងនឹងផ្តល់មីស៊ីលប្រឆាំងអ៊ីស្រាអែល
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ប្រធានាធិបតី Trump ព្រមានថាសង្គ្រាមអ៊ីរ៉ង់អាចអូសបន្លាយពេលយូរ ខណៈដែលជម្លោះក្នុងតំបន់កើនឡើង

យោបល់ទាំងអស់ (0)