TNAOT News

· ម្សិលមិញ

តារាចម្រៀង G Devith ចេញមុខការពារភរិយា ខណៈរងនៅមតិចោទប្រកាន់ថាប្រើប្រាស់សិល្បៈបុរាណដើម្បីប្រម៉ូតឲ្យ Sponsor

#Social Life# #ទេព បូព្រឹក្ស# #កម្សាន្ត# #G Devith# #តារាខ្មែរ#

2153

ផ្ទុះការវែកញែកខ្លាំងពេញបណ្ដាញសង្គម ដោយនាពេលថ្មីៗនេះ តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានមហាជនមួយចំនួនតូចលើកឡើងនៅមតិរិះគន់ និងមតិចោទប្រកាន់ថាតារាចម្រៀងរូបនេះតែងតែងប្រើប្រាស់សិល្បៈបុរាណជាសហសម័យដើម្បីធ្វើជាអជីវកម្មប្រម៉ូតផលិតផល Sponsor។

ដោយមិនទុកយូរ តារាចម្រៀង លោក G Devith ចេញមុខការពារភរិយាភ្លាមៗ ដោយក្នុងសំណេរ លោកបានរៀបរាប់យ៉ាងវែងអន្លាយថា៖ «មានទុក្ខរួមទុក្ខ បានសុខចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាលមើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំអោយយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្មក្ររបស់យើងខ្ញុំចំពោះការចង់ទ្រទ្រង់ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ។ 

ចូលចងចាំ : យើងខ្ញុំមិនរកសុីនឹងវប្បធម៌ទេ យើងខ្ញុំគឺមានតែការចែករំលែកឱបក្រសោបលើកទូលដោយសម្ថភាព និង លទ្ធភាពជាក់ស្តែងដែលជាឱកាសអាច បង្ហាញ និងរក្សាបាន។ ចាប់ពីពេលនេះទៅយើងខ្ញុំសូមជូនភារៈនេះដល់អ្នកដែលរួមគ្នាចាក់រុកឆ្កឹះឆ្គាលចង់បំផ្លាញ់យើងខ្ញុំ សូមអ្នកធ្វើភារៈកិច្ចរបស់អ្នកអោយបានប្រសើរជាងការចាក់រុករបស់អ្នកផងចុះ ‘ វិរៈនារី និង ទេវរាជ ‘ មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេគឺសម្តែងចូលជាកាន់ឆ្នាំហើយទាំងនូវក្នុងឆាកជាតិ និង អន្តរជាតិ ក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ទាំងការផលិត M/V និងការសម្តែងលើឆាក ទាំងមាន Sponsor និង អត់Sponsor.

លោកក៏បានបន្តថា «សូមបញ្ចាក់អោយច្បាស់ ច្រណែនមិនពេញចិត្តជាន់ចុះ តែសូមកុំអោយព្រោះតែលុយធ្វើអោយខ្វាក់ កុំព្រោះតែលុយធ្វើអោយបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម សូមកុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួនទើបបណ្តាលចិត្តអោយខំចាក់រុកឆ្កឹះឆ្គាលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ។ ខ្ញុំនឹងអោយបំណងប្រាថ្នារបស់អ្នកដែលចង់ពុះបំបែកបេះដូងភរិយាខ្ញុំដែលយកព្រលឹង ព្រមទាំងអាជីពមកផ្សារភ្ចាប់ ជាមួយនឹងការងារសហសម័យមួយនេះជោគជ័យ នូវពេលដែលអ្នកបំផ្លាញខ្ញុំជោគជ័យអ្នកក៏ត្រូវហ៊ានទទួលលទ្ធផលដែលកើតឡើងនូវពេលដែលលើផ្លូវដ៏កំសត់មួយនេះ លែងមានដានជើងយើងខ្ញុំ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស