TNAOT News
· 02-11
សូមប្រយ័ត្ន! វៀតណាមរកឃើញថ្នាំបុរាណចិនធ្វើឲ្យឡើងទម្ងន់ក្លែងក្លាយរាប់តោនលក់តាមអនឡាញតាំងពីឆ្នាំ ២០២៣
#NEW NEWS# #ព័ត៌មាន# #ក្លែងក្លាយ# #អនឡាញ# #ប្រទេសវៀតណាម# #ឡើងទម្ងន់# #ព័ត៍មានអន្តរជាតិ#
2070
ប៉ូលិសនៅខេត្តហាទិញ ប្រទេសវៀតណាមបានចុះបង្រ្កាបប្រតិបត្តិការបោកប្រាស់មួយដែលផលិតថ្នាំបុរាណចិនសម្រាប់ធ្វើឲ្យឡើងទម្ងន់ក្លែងក្លាយដែលផ្សំពីម្សៅថោកៗជាច្រើនប្រភេទ និងថ្នាំលោកខាងលិច។ អ្នកស្រី ដូន ធី ឡាំ អាយុ ៥៤ ឆ្នាំ និងលោក ដូន កៅ គឿង អាយុ ៤២ ឆ្នាំ រួមជាមួយបក្ខពួក ៣នាក់ ត្រូវបានប៉ូលិសខេត្តហាទីញចាប់ខ្លួន ដើម្បីស៊ើបអង្កេតលើបទល្មើសផលិត និងជួញដូរទំនិញក្លែងក្លាយ ដែលបានចាប់ផ្តើមរោងចក្រផលិតនៅផ្ទះចំនួន២ខ្នងនៅក្នុងឃុំឌឹកថូ ក្នុងឆ្នាំ ២០២៣។ 

ក្រុមនេះបានប្រើប្រាស់ម្សៅពោត ម្សៅអង្ករដំណើប និងម្សៅឱសថដែលមិនស្គាល់ប្រភពដើម លាយវាជាមួយឱសថទំនើបៗ រួមមាន Alphamethasone-DHT, Panactol និង Cinarizinជាដើម ។ ពួកគេបានជួលកម្មករក្នុងស្រុកជាច្រើននាក់ក្នុងដំណើការផលិត,វេចខ្ចប់ និងការបិទស្លាកផលិតផលសម្រេច។ថ្នាំក្លែងក្លាយទាំងនោះត្រូវបានលក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដោយផ្សព្វផ្សាយថា មានប្រសិទ្ធភាពក្នុងការបង្កើនចំណង់អាហារ ជំរុញការគេងលក់ស្កប់ស្កល់ និងបង្កើនទម្ងន់យ៉ាងឆាប់រហ័ស។


នៅចុងខែមករា ប៉ូលិសខេត្តហាទិញបានឆ្មក់ចូល និងឆែកឆេរកន្លែងផលិតថ្នាំពីរកន្លែងក្នុងពេលដំណាលគ្នា ដោយរឹបអូសថ្នាំគ្រាប់ជាង ១តោន, ថ្នាំគ្រាប់រាប់រយពាន់គ្រាប់ និងវត្ថុធាតុដើមជាង ១តោនដូចជា ស្ករត្នោត, ម្សៅពោត, ម្សៅអង្ករស្អិត និងម្សៅឱសថបុរាណចិនដែលមិនស្គាល់ប្រភពដើម។ លទ្ធផលតេស្តបានបង្ហាញថា គំរូថ្នាំមិនមានគ្រឿងផ្សំរុក្ខជាតិដូចដែលបានបញ្ជាក់នៅលើវេចខ្ចប់នោះទេ ហើយសារធាតុនៅក្នុងថ្នាំមិនត្រូវបានអនុញ្ញាតឱ្យចរាចរដោយអាជ្ញាធរទេ។ ទីភ្នាក់ងារស៊ើបអង្កេតមិនទាន់បានចេញផ្សាយបរិមាណថ្នាំដែលលក់នៅលើទីផ្សារ ឬចំនួនប្រាក់ចំណេញខុសច្បាប់នៅឡើយទេ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខណៈសាំងឡើងថ្លៃ! ប្រធានសហជីព និងកម្មករ អំពាវនាវអាជីវករ កុំឱ្យឆ្លៀតឱកាសឡើងថ្លៃទំនិញបន្ថែម
ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
វៀតណាមនឹងកាត់បន្ថយជើងហោះហើរក្នុងស្រុក ដោយសារកង្វះប្រេងឥន្ធនៈយន្តហោះ
របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

យោបល់ទាំងអស់ (0)