TNAOT News

· 01-15

CMAC ប្រកាសបើកគម្រោងហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន

#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #អង្គភាព CMAC# #ជនពិការ# #ព័ត៌មានសង្គម# #បោសសម្អាតមីន#

2421

ឯកឧត្តម ហេង រតនា ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសបើកគម្រោងហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រអង្គភាពCMACក្នុងការអនុវត្តគម្រោងនេះ។ គម្រោងនេះមានគោលដៅបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមចំនួនប្រមាណ៥,០០០ហិកតា ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនធំទៀត​ ក្នុងភូមិសាស្រ្ដខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង​ មានរយៈពេល២៤ខែ​ (មករា​ ២០២៦-មករា​ ២០២៨)។

សូមជម្រាបថា គម្រោងនេះ នឹងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការចំនួន២២ក្រុម ស្មើនឹង២៧៨នាក់ សុខនចំនួន១៨ក្បាល និងរថយន្តចំនួន ៣៣គ្រឿង ក្នុងនោះកងឯកភាពកំចាត់មីនទី២ មានចំនួន១០ក្រុម និងកងឯកភាពកំចាត់មីនទី៣ មានចំនួន១២ក្រុមផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស