TNAOT News
· 12-04
គូស្នេហ៍ តារារ៉េប វណ្ណដា ត្រូវបានជនខិលខូចបន្លំយករូបភាព និងឈ្មោះរបស់ខ្លួនបង្កើតផេកក្លែងក្លាយ
#Social Life# #Lauryn# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#
2271
កញ្ញា Lauryn ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាគូស្នេហ៍បណ្ដូលចិត្តរបស់ តារាចម្រៀងរ៉េបជួរមុខ លោក វណ្ណដា ត្រូវបានជនខិលខូចបន្លំយករូបភាព និងឈ្មោះរបស់ខ្លួនបង្កើតផេកក្លែងក្លាយក្នុងគោលបំណងមិនល្អ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងPost,Share រូបភាពជាមួយខ្លឹមសារមិនសមរម្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កត្តិយស និងសេចក្ដីថ្លៃថ្នូរ។
ដោយក្នុងនោះ កញ្ញា Lauryn បានប្រកាសក្នុងបណ្ដាញសង្គមដើម្បីកុំឲ្យមហាជនយល់ច្រឡំបែបនេះថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា នេះមិនមែនជាpageរបស់ខ្ញុំឡើយ បុគ្គលដែលកាន់pageនេះបាន Blockខ្ញុំព្រមទាំងក្រុមការងារខ្ញុំទាំងអស់ដើម្បីកុំឲចាប់បាន ហើយបានPost,Share រូបជាមួយcaption មិនសមរម្យ, យកធ្វើអាជីវកម្មផលប្រយោជន៍ផ្ទាល់ខ្លួនដោយក្បត់ឧត្តមគតិ ជាមនុស្ស ហ៊ានធ្វើរឿងបែបនេះដែលមិនឲតម្លៃនិងរំលោភសិទ្ធខ្ញុំផងដែរ។ Fake pageយកមុខខ្ញុំផ្សព្វផ្សាយហើយប្រើពាក្យមិនសមរម្យទៀត។ សូមបងប្អូនជួយ Reportផង»។
បន្ថែមពីនេះ កញ្ញា Lauryn ក៏បានបន្តបន្ថែមក្នុងខមិនទៀតថា៖ «បងប្អូនឃើញខ្ញុំpostអីគួរចំណាំថាខ្ញុំអត់ដែលសរសេរcaptionបែបអសិលធម៌ និងactiveខ្លាំងទេ មិនមែនមានតែ១នេះទេ គឺច្រើនpageខ្លាំង Pageផ្លូវការមានតែ១នេះគត់»៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រវាយប្រហារប្រទេសជប៉ុន ជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិជាបន្ទាន់
ទីផ្សារមូលប័ត្រកម្ពុជាក្នុងឆ្នាំ២០២៥ កើនឡើង២៦ក្រុមហ៊ុន រៃអង្គាសទឹកប្រាក់ប្រមាណ៦៦៥ លានដុល្លារអាមេរិក
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យ កម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និងត្រឡប់ទៅការសន្ទនាវិញ
លោក Trump ជំរុញឱ្យកម្ពុជា និងថៃគោរពបទឈប់បាញ់ បន្ទាប់ពីការប៉ះទង្គិចគ្នាជាថ្មីតាមបណ្តោយព្រំដែន
យោបល់ទាំងអស់ (0)