TNAOT News

· 13​ម៉ោង​មុន

រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យ កម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និងត្រឡប់ទៅការសន្ទនាវិញ

#NEW NEWS# #រដ្ឋមន្ត្រីចក្រភពអង់គ្លេស# #សង្គម# #ព័ត៌មានសង្គម#

1574

រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាសមាជិកសភានៃចក្រភពអង់គ្លេស លោកស្រី Seema Malhotra ជំរុញឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងត្រឡប់ទៅការសន្ទនាវិញ។ នេះបើយោងតាមគណនីបណ្តាញសង្គម X របស់ លោកស្រី។

លោកស្រី Seema Malhotra បានបញ្ជាក់នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកនាដកម្ម រួមទាំងជនស៊ីវិល។ លោកស្រីក៏បានណែនាំឱ្យជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមការណែនាំអំពីការធ្វើដំណើរទៅកាន់តំបន់ហានិភ័យ។

គួររំលឹកដែរថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស