TNAOT News

· 06-04

គ្រូបង្គោលថ្មី ប្ដេជ្ញានឹងអភិវឌ្ឍន៍ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងអោយកាន់តែជោគជ័យ

#បាល់ទាត់កម្ពុជា# #TNAOT SPORT# #Mervyn McConkey# #កីឡា# #ក្លឹបព្រះខ័នរាជស្វាយរៀង#

2486

លោក Matthew Mervyn McConkey ជាគ្រូបង្គោលថ្មី របស់ព្រះខ័នរាជស្វាយរៀង បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានក្លាយទៅជាគ្រូបង្គោលថ្មីនៅក្នុងលីគកំពូលមួយនេះ បើទោះបីជាការឡើងដឹកនាំក្រុមឈុតធំហាក់មានសម្ពាធតិចតួចក្ដី គឺ លោកនៅតែបន្តត្រៀមខ្លួនដើម្បីធ្វើការអភិវឌ្ឍន៍ក្លឹបមួយនេះ អោយកាន់តែទទួលបានជោគជ័យជាបន្តទៀត។ 

លោកបានបន្តថា ចំពោះការមកកាន់តួនាទីថ្មី ចំពោះទម្រង់លេង និងបច្ចេកទេសបង្វឹកកូនក្រុម គឺមិនមានប្លែកខ្លាំងដូចទៅនិងទម្រង់នៃការបង្វឹករបស់អតីតគ្រូបង្វឹក Pep Munoz នោះទេ ពោល គឺ លោកនឹងបង្ហាត់បន្ថែមទៅលើបច្ចេកគ្រប់គ្រងបាល់ និងការរក្សាគ្រាប់បាល់អោយបានល្អនៅពេលត្រូវប៉ះជាមួយក្រុមខ្លាំងៗ។ 

យ៉ាងនេះក្ដី គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង រូបនេះបានបន្ថែមថា ប៉ុន្មានរដូវកាលក្រោយៗនេះ លោកនឹងពង្រឹងបន្ថែមទៅលើតំបន់កាពារអោយខ្លាំងជាងមុន ពោល គឺ នៅពេលណាកូនក្រុមគ្រប់គ្រងគ្រាប់បាល់បានល្អ នៅក្នុងតំបន់ប្រយុទ្ធ គឺ ត្រូវព្យាយាមស៊ុតបញ្ចូលទីអោយបានច្រើនតាមដែលអាចធ្វើបាន។ 

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ សម្រាប់រដូវកាលបន្ទាប់ យើងនៅរង់ចាំមើលនៅការសាងសង់កីឡាដ្ឋានរបស់យើងនៅខេត្តស្វាយរៀង ខណៈបច្ចុប្បន្ននេះ គឺយើងបានជ្រើសរើសខេត្តស្វាយរៀងជាទីតាំងសម្រាប់យើងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវមកប្រកួត ប៉ុន្តែបើសិនការសាងសង់មិនទាន់រួចរាល់នោះទេ យើងនឹងប្រើប្រាស់ស្តាតមរតកតេជោ ជាទីតាំងសម្រាប់ប្រកួតជាបណ្ដោះអាសន្នសិន"៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)