TNAOT News

· 3​ម៉ោង​មុន

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តកំពតម្នាក់ ផឹកសុីស្រវឹង យកកែវគប់ក្បាលពលរដ្ឋបែកក្បាល

#សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ខេត្តកំពត#

954

គ្រាន់តែកែវស្រាអត់ទឹកកកសោះ មន្ត្រីនគរបាលម្នាក់យកកែវស្រា គប់ស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បែកក្បាលនិងចំក្រោមភ្នែក ពេលនេះស្នងការ​ខេត្តកំពត​ បញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ទោះជាជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្ដឹងក៏ដោយ។

យោងតាមស្នងការ​ខេត្តកំពត បានបញ្ជាក់ថា៖ «មន្ត្រីជាអ្នកអនុវត្តច្បាប់ និងជាអ្នកបំរើប្រជាពលរដ្ឋដ៏ល្អ តែបើមន្ត្រីធុននេះគឺមិនមាននៅក្នុងវចនានុក្រមរបស់ខ្ញុំនោះទេ ។ មន្ត្រីដែលផឹកសុីហើយបានយកកែវគប់មកលើប្រជាពលរដ្ឋនិងត្រូវអនុវត្តទោសដោយគ្មានការលើកលែងជាដាច់ខាត»។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស