TNAOT News

· 14​ម៉ោង​មុន

ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហានដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗ ក្នុងរាជធានីភ្នំពេញ

#សង្ក្រាន្តក្លាហាន# #សង្គម# #ព័ត៌មានសង្គម#

1564

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ស្រាបៀរ Tiger បាននាំយកបទពិសោធន៍ថ្មីមួយមកកាន់រាជធានីភ្នំពេញ តាមរយៈកម្មវិធី Tiger សង្ក្រាន្តក្លាហាន ដែលធ្វើឡើងនៅ សួនវត្តបទុមវតីចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែមេសា នៅសួនច្បារវត្តបទុមវតី។ 

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ គឺបានប្រែក្លាយរូបរាងមួយថ្មី សម្រាប់ព្រឹត្តិការណ៍អបអរដ៏កក្រើករំជួលអារម្មណ៍ ទាក់ទាញទស្សនិកជនរាប់ម៉ឺននាក់ក្នុងរយៈពេល ៤ ថ្ងៃពេញ មកសប្បាយជុំគ្នា ចាប់តាំងពីរសៀលរហូតដល់យប់ជ្រៅ ដែលធ្វើឱ្យបរិវេណទាំងមូល មានភាពរស់រវើក និងមានសកម្មភាពសប្បាយៗជាច្រើន។ 

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេនោះ គឺស្ពានខ្លាគ្រហឹម ដែលជាបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក។ មនុស្សជាច្រើនបានឡើងសាកល្បង ដើម្បីបង្ហាញភាពក្លាហានរបស់ខ្លួន ខណៈដែលអ្នកចូលរួមផ្សេងទៀត នាំគ្នាគាំទ្រ និងស្រែកហ៊ោយ៉ាងសប្បាយរីករាយ ហើយក៏មានការចូលរួម ពីសំណាក់អ្នកបង្កើតមាតិកាល្បីៗប្រចាំប្រទេសកម្ពុជា នាំឱ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនកាន់តែច្រើន ទាំងអ្នកចូលរួមទស្សនាផ្ទាល់ និងនៅលើបណ្តាញសង្គម។ 

ជាមួយគ្នានេះ នាពេលល្ងាចចូលមកដល់ ឆាកប្រគំតន្ត្រីដ៏ធំជាមួយបទពិសោធន៌លំដាប់ថ្នាក់អន្តរជាតិ បានចាប់ផ្តើមបន្លឺឡើងជាមួយការសម្តែងដ៏អស្ចារ្យពីសំណាក់សិល្បៈករ និងសិល្បៈការិនីខ្មែរជាច្រើនរូប។ ហើយនេះជាលើកដំបូង ដែលមានវត្តមានតារាលំដាប់ៗប្រទេស ៣ ជំនាន់ មកប្រគំតន្រ្តីរួមគ្នា លើឆាក Tiger សង្រ្កាន្តក្លាហាន តែមួយ រួមមាន៖ លោក ព្រាប សុវត្ថិ អ្នកនាង ឱក សុគន្ធកញ្ញា លោក វណ្ណដា និងសិល្បករ សិល្បការនីដែលមានទេពកេសល្យជាច្រើនរូបបន្ថែមទៀត ដែលបានបង្កើតឱ្យមានការផ្ទុះចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមកចូលរួមយ៉ាងច្រើនកុះករ។

លើសពីនេះ ក៏មានវត្តមានតារាចម្រៀងរ៉េបជំនាន់ថ្មី មកពីកម្មវិធី The Next Level: RapStar រដូវកាល Uncaged ក្នុងន័យចង់ឆ្លុះបញ្ចាំងពីការវិវត្តនៃតន្រ្តីខ្មែរនៅលើឆាកតែមួយ។

គួរបញ្ជាក់ថា Tiger សង្ក្រាន្តក្លាហាន មិនមែនត្រឹមតែជាកម្មវិធីអបអរសង្រ្កាន្តឆ្នាំថ្មីនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ ដែលនាំមកនូវការជួបជុំ សប្បាយជាមួយគ្នា ហ៊ានសាកល្បងបទពិសោធន៌ថ្មីៗ ហើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជុំវិញខ្លួនជាមួយ Tiger Beer ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស