TNAOT News
· 2025-06-04
ក្នុងជំនួបថ្ងៃស្អែកនេះ អ្នកគាំទ្ររំពឹងថា កម្ពុជា ពិតជាឈ្នះ តាជីគីស្ថាន ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ VATTANAC នេះផងដែរ!
#ជម្រើសជាតិកម្ពុជា# #បាល់ទាត់កម្ពុជា# #VATTANAC# #TNAOT SPORT# #តាជីគីស្ថាន# #កីឡា#
2319
កាន់តែរំជើបរំជួលហើយ សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា មានបានត្រៀមខ្លួនរួចហើយឬនៅថ្ងៃស្អែកនេះ! ខណៈក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ VATTANAC ខណៈដែលក្រុមជម្រើសជាតិកម្ពុជា ប៉ុន្មានថ្ងៃនេះគឺបានបន្តការហ្វឹកហាត់ជារៀងរាល់ថ្ងៃ សំខាន់គឺធ្វើយ៉ាងណាយកឈ្នះក្នុងការប្រកួតនេះឱ្យបាន ដែលជាគោលដៅមួយសម្រាប់គ្រូបង្វឹក ក្នុងការស្វែងរកជ័យជម្នះនេះជូនអ្នកគាំទ្ររបស់ខ្លួន។ 
យ៉ាងណាមិញ ចំពោះក្រុមជម្រើសជាតិតាជីគីស្ថាន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាយើងហើយ ដោយម្សិលមិញកីឡាករ តាជីគីស្ថានបានហ្វឹកហាត់នៅកីឡដ្ឋានស្តាតចាស់ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជាយើងដូចគ្នា ដែលតប្រពឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៧យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ!











សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump ប្រកាសថា សហរដ្ឋអាមេរិកបានរឹបអូសយកនាវាដឹកប្រេងដ៏ធំមួយ នៅជិតប្រទេសវេណេស៊ុយអេឡា
ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៣៥ខ្នង រងការខូតខាត និងនុស្ស ៦នាក់ រងរបួស នៅខេត្តកំពង់ឆ្នាំង
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ២០លានរៀន ដល់ តារាកំប្លែង នាយឆ្លាំង ដែលកំពុងតែព្យាបាលជំងឺ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យចាត់វិធានការយ៉ាងមុឺងម៉ាត់ចំពោះជនកាប់បំផ្លាញព្រៃឡង់

យោបល់ទាំងអស់ (0)