TNAOT News
· 4ម៉ោងមុន
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ២០លានរៀន ដល់ តារាកំប្លែង នាយឆ្លាំង ដែលកំពុងតែព្យាបាលជំងឺ
#Social Life# #នាយឆ្លាំង# #កម្សាន្ត# #តារាខ្មែរ# #តារាកំប្លែង#
970
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២០លានរៀន តាមរយៈប្រធានអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម ជូនដល់ តារាកំប្លែង នាយឆ្លាំង ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ដោយសភាពនាពេលនេះហាក់ស្គមស្គាំងខ្លាំងមើលសឹងតែមិនស្គាល់ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលជាយូរឆ្នាំ ធ្វើឲ្យមហាជនឃើញហើយហាក់ស្រឡាំងកាំង និងបង្ហាញការព្រួយបារម្ភជាខ្លាំង។
នេះបើយោងតាមសំណេររបស់គណនីមួយឈ្មោះ Chum Sothon News ត្រូវជាមិត្តនាយ ឆ្លាំង បានបង្ហោះវីដេអូអបជាមួយសំណេរថា៖ «ជូនពរសម្លាញ់ឆាប់ជាពីជំងឺណា…ពិតជាគួរអោយអាណិតណាស់នេះហើយជីវិតសិល្បៈជើងចាស់តារាកំប្លែង នាយឆ្លាំង បាត់មុខលើវិថីសិល្បៈមួយរយៈដោយសារជីវភាព និងជំងឺបៀតបៀនរាងកាយ ស្ថានភាពជំងឺបងវិវឌ្ឍន៍ដល់ថ្នាក់នេះ សូមជូនពរបងបានធូរស្បេីយពីជំងឺ និងបានចូលរួមក្នុងវិស័យសិល្បះ និងក្រុមកីឡាយេីងវិញ សូមពឹងបងប្អូនជួយផងចុះដើម្បីអោយមហាជនឬសប្បុរស់ជន និងសិល្បៈករផ្សេងៗបានឃើញនិងជួយគាត់ផង បច្ចុប្បន្នគាត់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ»៕ អត្ថបទដោយ៖ Sun Darasy





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជីវិតថ្មីបន្ទាប់ពីដៃដែលបានកាត់៖ ការបញ្ជូនតគ្នាជួយសង្គ្រោះជីវិតរវាងអ្នកជំនាញវេជ្ជសាស្ត្រចិននិងរុស្ស៊ី
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: និងគំរាមសម្លាប់ នៅស្រុកស្អាង
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន

យោបល់ទាំងអស់ (0)