TNAOT News
· 23ម៉ោងមុន
អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យដកហូតបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ
#បណ្ណបើកបរ# #អគ្គស្នងការនគរបាលជាតិ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3483
អគ្គស្នងការនគរបាលជាតិបានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តដកបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបាន ជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងធានាគ្រប់គ្រងប្រកបដោយតម្លាភាពនូវការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងដល់សាធារណជនថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។អគ្គស្នងការនគរបាលជាតិក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹម និងជឿជាក់លើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីជនអគតិយកព័ត៌មានចាស់ផ្សព្វផ្សាយ ចោទប្រកាន់លើសមត្ថកិច្ចថាយកសារធាតុញៀនទៅដាក់ក្នុងហោប៉ាវជារឿងមិនពិត
លោក ស៊ូ ចាយ អធិការស្រុកដំណាក់ចង្អើរត្រូវបានដកហូតតួនាទីឲ្យមកនៅត្រឹមជាមន្ត្រី
ហាមដាច់ខាត ម្តាយឪពុកមិនគួរយករឿងរបស់កូនទាំង៣យ៉ាងនេះទៅនិយាយប្រាប់អ្នកដទៃ
នគរបាលប្រឆាំងបទល្មើស បង្រ្កាបផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពជាង ៧០០គីឡូក្រាម
យោបល់ទាំងអស់ (0)