TNAOT News

· 15​ម៉ោង​មុន

នគរបាលប្រឆាំងបទល្មើស បង្រ្កាបផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពជាង ៧០០គីឡូក្រាម

#ខណ្ឌប្ញស្សីកែវ# #NEW NEWS# #នគរបាល# #សង្គម# #គ្រឿងក្នុងជ្រូក# #ព័ត៌មានសង្គម# #ប្រឆាំងបទល្មើស#

2591

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្ត បង្រ្កាបករណីចែកចាយផលិតផលគ្រឿងក្នុងជ្រូកដឹកតាមម៉ូតូរ៉ឺម៉កផ្ទុកជាង ៧០០គីឡូក្រាម ខូចគុណភាព គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ក្នុងការបង្រ្កាបនេះ លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបញ្ជាក់ឱ្យដឹងថា បើយោងតាមចម្លើយសារភាពពីបុរសម្ចាស់ម៉ូតូរ៉ឺម៉ក គឺផលិតផលគ្រឿងក្នុងជ្រូកខាងលើរូបគាត់គ្រាន់តែស៊ីឈ្នួលដឹកឱ្យគេតែប៉ុណ្ណោះមិនមែនរបស់ខ្លួននោះឡើយ។ ខណៈនោះសមត្ថកិច្ចក៏បានធ្វើការអប់រំនិងឱ្យធ្វើកិច្ចន្យាចំពោះម្ចាស់ម៉ូតូរ៉ឺម៉ក បញ្ឈប់ការដឹកជញ្ជូនផលិតផលគ្រឿងក្នុងជ្រូកដែលគ្មានប្រភពនិងឯកសារច្បាស់លាស់នៅពេលក្រោយទៀត ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ផងដែរថា ផលិតផលទាំងនេះនាំចូលពីប្រទេសជិតខាង ដែលកន្លងមកសមត្ថកិច្ចតែងតែបង្រ្កាបបានជាបន្តបន្ទាប់។ ផលិតផលគ្រឿងក្នុងជ្រូកជាង ៧០០គីឡូក្រាម នៅថ្ងៃដដែលសមត្ថកិច្ចក៏បាននាំយកទៅដុតបំផ្លាញចោលផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស