TNAOT News

· ម្សិលមិញ

លោក ស៊ូ ចាយ អធិការស្រុកដំណាក់ចង្អើរត្រូវបានដកហូតតួនាទីឲ្យមកនៅត្រឹមជាមន្ត្រី

#BREAKING NEWS# #ដកតំណែង# #សង្គម# #លោក ស៊ូ ចាយ# #ព័ត៌មានសង្គម#

2941

អតីតអធិការនគរបាលស្រុកដំណាក់ចង្អើ ខេត្តកែប លោក ស៊ូ ចាយ ត្រូវបានឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចេញសេចក្តីប្រកាសដកហូតមុខតំណែងពីអធិការនៃអធិការនគរបាលស្រុកដំណាក់ចង្អើរឲ្យមកជាមន្ត្រី។យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ មូលហេតុល្មើសបទវិន័យនគរបាលជាតិ បានបញ្ជាក់ថា ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

គួរឲ្យដឹងដែរថា ប្រជាពលរដ្ឋម្នាក់បានដាក់ពាក្យបណ្ដឹង ទៅកាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ ស៊ូ ចាយ ជាអធិការនគរបាលស្រុកដំណាក់ចង្អើរ ដោយចោទពីបទគំរាមកំហែងនិងប្រើអំណាចដោយបំពានលើប្រជាពលរដ្ឋស្លូតត្រង់។ លោក ស៊ូ ចាយ ក៏ត្រូវបានប្រជាពលរដ្ឋប្តឹងបន្ថែមទៅឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ករណីផ្តល់របាយការណ៍ភូតកុហកបំភ្លើស ខុសពីការពិតដោយចេតនាលាក់បាំងពីកំហុសរបស់ជនបង្កជូនថ្នាក់ដឹកនាំផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស