TNAOT News

· ម្សិលមិញ

វេជ្ជបណ្ឌិតចែករំលែកនូវករណីវេជ្ជសាស្រ្ដដ៏រន្ធត់មួយសម្រាប់ឪពុកម្តាយគួរយកចិត្តទុកដាក់លើប្រដាប់ប្រដាក្មេងលេង

#NEW NEWS# #ព័ត៌មាន# #ការវះកាត់# #​បញ្ហា​អា​ឡែ​ហ្ស៊ី​ច្រមុះ# #ជ័រ# #គ្រូពេទ្យ# #ព័ត៍មានអន្តរជាតិ#

2758

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បានចែករំលែកនូវករណីវេជ្ជសាស្រ្ដដ៏រន្ធត់មួយដែលត្រូវបានផ្សព្វផ្សាយទុកជាមេរៀនសម្រាប់ឪពុកម្តាយ ត្រូវយកចិត្តទុកដាក់លើឧបករណ៍សម្រាប់កូនៗលេង ជៀសវាសមានបញ្ហាដល់ពួកគេ។

 

យោងតាមរបាយការណ៍ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានមកជួបគ្រូពេទ្យដោយមានរោគសញ្ញានៃការពិបាកដកដង្ហើម និង មានក្លិនមិនល្អចេញពីច្រមុះ ហើយមានជំងឺរលាកដដែលៗអស់រយៈពេលប្រាំពីរឆ្នាំមកហើយ។ ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ក្នុង​ពេល​ពិនិត្យ​នោះ ​គ្រូពេទ្យ​បាន​រក​ឃើញ​ថា​ពិតជា​មាន​វត្ថុ​អ្វីមួយ​នៅ​ក្នុង​ច្រមុះរបស់ក្មេងប្រុសនោះ និងស្នើរឲ្យធ្វើការវះកាត់។

 

ក្នុងអំឡុងពេលវះកាត់ វេជ្ជបណ្ឌិតអាចយកវត្ថុនោះចេញបានដោយជោគជ័យ។ វត្ថុនោះ គឺជាបន្ទះត្រចៀកស៊ីលីកូនសម្រាប់កាសស្តាប់ត្រចៀក។ ក្មេង​ប្រុស​ម្នាក់​នេះអាច​នឹងលេង ហើយ​បញ្ចូលវាទៅក្នុង​ច្រមុះ​របស់​ខ្លួន​នៅ​អាយុ​៥ ​ឆ្នាំ។ បុគ្គលិកពេទ្យបាននិយាយថា បន្ទះត្រចៀកស៊ីលីកូននោះមានពណ៌ផ្កាឈូក ប៉ុន្តែវាត្រូវបានក្លែងស្ទើរតែមានពណ៌ដូចគ្នានឹងភ្នាសក្នុងច្រមុះរបស់ក្មេងប្រុសនោះទៅហើយ ។ ជាសំណាងល្អ ការវះកាត់បានជោគជ័យ ហើយ​ក្មេង​នោះ​បាន​ជា​សះស្បើយ​ហើយ​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​បន្ទាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស