TNAOT News
· 15ម៉ោងមុន
ទីបំផុតសមត្ថកិច្ចវែកមុខឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីកាប់យ៉ាងសាហាវនៅខេត្តតាកែវ
#ខេត្តតាកែវ# #NEW NEWS# #សង្គម# #ករណីកាប់គ្នា# #ព័ត៌មានសង្គម#
2685
ក្រោយមានការចែករំលែកនូវវីដេអូឃ្លីបដ៏សាហាវឃោរឃៅនូវសកម្មភាពក្រុមក្មេងទំនើងមួយក្រុងដេកកាប់ដោយមិនញញើតដៃ បណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ (របួសស្រាល១ ធ្ងន់ចំនួន ២នាក់) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ក្រោយមានហេតុការណ៍កើតឡើងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការកំណត់អត្តសញ្ញាណជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងបន្ដស្រាវជ្រាវ។
ជនសង្ស័យចំនួន ៣នាក់ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសដូចខាងក្រោម៖
១៖ ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក"នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២៖ ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ
៣៖ ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។
ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុពួកគេ និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿងហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែននៅចំណុចមុខរោងចក្រ CHC ដោយ ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។
ជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបាននាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្តផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ចាក់សម្លាប់មនុស្ស ហើយជនសង្ស័យត្រូវបានឃុំខ្លួន នៅរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក
ការចាក់ដោយកាំបិតនៅព្រះវិហារក្រុងស៊ីដនី ត្រូវបានហៅថា ជាអំពើភេរវកម្ម ខណៈយុវជនម្នាក់ត្រូវបានឃុំខ្លួន
នគរបាលម៉ាឡេស៊ីស៊ើបអង្កេតទំនាក់ទំនង រវាងបុរសជាប់ឃុំខ្លួន និងក្រុមឧក្រិដ្ឋកម្មអ៊ីស្រាអែល
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
យោបល់ទាំងអស់ (0)