TA X2

· 04-17

ការចាក់ដោយកាំបិតនៅព្រះវិហារក្រុងស៊ីដនី ត្រូវបានហៅថា ជាអំពើភេរវកម្ម ខណៈយុវជនម្នាក់ត្រូវបានឃុំខ្លួន

#ស៊ីដនី# #ព័ត៌មាន# #អំពើភេរវកម្ម# #ព័ត៍មានអន្តរជាតិ#

2813

នគរបាលអូស្ត្រាលីបាននិយាយនៅថ្ងៃអង្គារ ១៦ មេសានេះ ថា ការវាយប្រហារដោយកាំបិតក្នុងអំឡុងពិធីមួយនៅព្រះវិហារ Assyrian ក្នុងទីក្រុងស៊ីដនី គឺជាអំពើភេរវកម្មមួយដែលត្រូវបានជំរុញដោយអ្នកសង្ស័យថាជាអ្នកកាន់សាសនាជ្រុលនិយម។


មនុស្សយ៉ាងហោចណាស់៤នាក់ បានរងរបួសក្នុងការវាយប្រហារនេះ រួមទាំងគណៈសង្ឃជាន់ខ្ពស់ Mar Mari Emmanuel នៃវិហារ Assyrian Christ the Good Shepherd និងមនុស្សជាច្រើននាក់ត្រូវបានរងការវាយប្រហារដោយការចាក់នឹងកាំបិត ក្នុងអំឡុងការប្រារព្ធពិធីម៉ាស ( Mass) នៅតំបន់ Wakeley ជាយទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។   

ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នានៅខាងក្រៅព្រះវិហាររវាងនគរបាលនិងជាងមនុស្ស៥០០នាក់ជាអ្នកដើរតាមគណៈសង្ឃជាន់ខ្ពស់ ដែលទាមទារឱ្យប្រគល់អ្នកវាយប្រហារទៅពួកគេ។

នគរបាលបានចាប់ខ្លួនជនសង្ស័យជាបុរសវ័យ១៦ ឆ្នាំ ម្នាក់នៅកន្លែងកើតហេតុកាលពីថ្ងៃចន្ទ ហើយត្រូវបានបង្ខំឱ្យឃុំខ្លួនយុវជននោះនៅឯព្រះវិហារដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនសង្ស័យ ខណៈក្រុមអ្នកគោរពបូជាបានប្រមូលផ្តុំនៅខាងក្រៅ។

ស្នងការនគរបាលរដ្ឋ New South Wales លោក Karen Webb បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា យើងជឿថាមានចំណែកពាក់ព័ន្ធនឹងសាសនាដែលជំរុញរូបគេឲ្យធ្វើសកម្មភាពនេះ ។បន្ទាប់ពីពិចារណាលើសម្ភារៈទាំងអស់ ខ្ញុំបានប្រកាសថាវាជាឧបទ្ទវហេតុភេរវកម្ម៕

https://www.news.com.au/national/breaking-news/bishop-allegedly-stabbed-during-service-in-sydney/news-story/52faec1d378870cd757d08f132fd0251

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)