TA X2

· 04-03

នគរបាលម៉ាឡេស៊ីស៊ើបអង្កេតទំនាក់ទំនង រវាងបុរសជាប់ឃុំខ្លួន និងក្រុមឧក្រិដ្ឋកម្មអ៊ីស្រាអែល

#ម៉ាឡេស៊ី# #ឧក្រិដ្ឋកម្ម# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

4855

មន្ត្រីជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ (ទី២ ខែមេសា) បាននិយាយថា នគរបាលម៉ាឡេស៊ីកំពុងស៊ើបអង្កេតលើរបាយការណ៍ដែលថា បុរសប្រដាប់អាវុធម្នាក់ដែលជាប់ឃុំខ្លួន ក្នុងរដ្ឋធានីរបស់ប្រទេស កាលពីសប្តាហ៍មុន មានទំនាក់ទំនងទៅនឹងក្រុមឧក្រិដ្ឋកម្មរបស់ប្រទេសអ៊ីស្រាអែល។


អធិការនគរបាលលោក Razarudin Husain បានកំណត់អត្តសញ្ញាណជនសង្ស័យថា ឈ្មោះ Shalom Avitan អាយុ ៣៦ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅសណ្ឋាគារមួយ ក្នុងទីក្រុងគួឡាឡាំពួ កាលពីថ្ងៃពុធសប្តាហ៍មុន (ទី២៧ ខែមីនា) ជាមួយនឹងកាំភ្លើង ៦ដើម និងគ្រាប់ ២០០គ្រាប់។ 

លោក Razarudin បាននិយាយថា នគរបាលកំពុងស៊ើបអង្កេតមូលហេតុរបស់ជនសង្ស័យ និងស្វែងរកជនសង្ស័យបន្ថែមទៀត ដើម្បីជួយដល់ការស៊ើបអង្កេតនេះ។

ជាមួយគ្នានេះ លោក Razarudin ក៏បានប្រាប់ដែរថា ប្រទេសម៉ាឡេស៊ីកំពុងធ្វើការដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែន បន្ទាប់ពីមានការចាប់ខ្លួនជាច្រើន ដោយបាននិយាយបញ្ជាក់ពីការរិះគន់របស់ប្រទេសចំពោះសកម្មភាពរបស់អ៊ីស្រាអែល ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ គួរបញ្ជាក់ថា ម៉ាឡេស៊ី និងអ៊ីស្រាអែល មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ៕

https://www.reuters.com/world/asia-pacific/malaysia-probes-links-between-detained-man-israeli-crime-group-2024-04-02/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)