TA X2
· 03-28
មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ចាក់សម្លាប់មនុស្ស ហើយជនសង្ស័យត្រូវបានឃុំខ្លួន នៅរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក
#ព័ត៌មាន# #ឃាតកម្ម# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
5636
ក្រុមអាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មួយថា យុវជនម្នាក់បានចាក់ជនរងគ្រោះជាច្រើននាក់នៅក្នុងទីក្រុង រ៉ុកហ្វ៊ត (Rockford) រដ្ឋ អ៊ី លីណយ ( Illinois) សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដែលបានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ៤នាក់ ទៀតរបួសស្រាល ។
នគរបាលក្រុងរ៉ុកហ្វ៊ត (Rockford) បានទទួលការហៅទូរស័ព្ទលើកដំបូង អំពីឧបទ្ទវហេតុនេះ នៅមុនម៉ោង១និង១៥នាទី ។ ហេតុការណ៍ចាក់ដោយកាំបិតនេះ បានកើតឡើងកាលពីរសៀលថ្ងៃពុធនៅក្នុងតំបន់លំនៅឋានមួយក្នុងទីក្រុងនេះ។
នគរបាលបាននិយាយថា នៅពេលសមត្ថកិច្ចឆ្លើយតប ពួកគេបានរកឃើញទិដ្ឋភាពឧក្រិដ្ឋកម្មជាច្រើន។ ពួកគេបានពន្យល់ថា ឧក្រិដ្ឋកម្មបានកើតឡើងទាំងនៅក្នុងទីក្រុង Rockford និងនៅតាមដងផ្លូវជាច្រើន ។ នគរបាលបាននិយាយថា នៅក្នុងទីក្រុង Rockford មនុស្ស៤ នាក់ត្រូវបានសម្លាប់។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៤នាក់ផ្សេងទៀតបានរងរបួស ទោះបីមិនត្រូវគេចាក់ទាំងអស់ក៏ដោយ។
ស្នងការនគរបាលក្រុងលោក ហ្គារី ការ៉ូណា (Gary Caruana) បាននិយាយថា ជនសង្ស័យជាបុរសវ័យ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងសង្កាត់វីនណេបាហ្គោ ( Winnebago) បន្ទាប់ពីក្រុមមន្ត្រីទទួលបានទូរស័ព្ទស្ដីពីករណីមានបុរសម្នាក់សម្រុកចូលផ្ទះមួយកន្លែង។
នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំទីក្រុង Rockford បាននិយាយថា មនុស្សម្នាក់ ក្នុងចំណោមអ្នកស្លាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅតែមិនអាចជួយស្រោចស្រង់ជីវិតបាន។
ស្នងការរងនគរបាលរង បានចាប់ឃុំខ្លួនជនសង្ស័យ។ នគរបាល ក្រុង Rockford បាននិយាយថា ជនសង្ស័យកំពុងត្រូវបានសួរចម្លើយនៅពេលនេះ ហើយការចោទប្រកាន់មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
នគរបាលបាននិយាយថា ពួកគេមិនជឿថាមានជនសង្ស័យណាម្នាក់ទៀតទេ នៅក្នុងការវាយប្រហារនេះ ។ ពួកគេបាននិយាយថាភ្នាក់ងារសហព័ន្ធក៏កំពុងជួយក្នុងការស៊ើបអង្កេតផងដែរ។
ពុំទាន់មានព័ត៌មានភ្លាមៗអំពីមូលហេតុនៅពីក្រោយការវាយប្រហារចាក់សម្លាប់មនុស្សដោយកាំបិតនេះនៅឡើយទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុករបស់អ្នកបាញ់ប្រហារក្នុងសាលា នៅរដ្ឋ Michigan ត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត
ចិនស្នើដល់ប្រទេសប៉ាគីស្ថាន ស៊ើបអង្កេតឱ្យបានពេញលេញទៅលើការវាយប្រហារដែលសម្លាប់មនុស្ស ៦នាក់
អ៊ុយក្រែនអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៥១១នាក់ ហើយ ៨១នាក់ ត្រូវបានកាត់ទោស
ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល
យោបល់ទាំងអស់ (0)