TNAOT News
· 15ម៉ោងមុន
ទីបំផុតអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវជាប់ពន្ធនាគារ ៣១ឆ្នាំ និងសងសំណងជាង ២លានដុល្លារដល់គ្រួសារជនរងគ្រោះ
#សាលាដំបូងរាជធានីភ្នំពេញ# #ស្រី ស៊ីណា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3975
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេលសរុប ៣១ឆ្នាំ និងបង្កាប់ឱ្យសំណង ២លានដុល្លារដល់ឪពុក-ម្ដាយជនរងគ្រោះដែលបានបាត់បង់ជីវិត និងសងសំណង ៥០ម៉ឺនដុល្លារដល់អ្នករងរបួស។ បន្ទាប់ពីចេញសេចក្តីសម្រេចផ្ដន្ទាទោសជនជាប់ចោទខាងលើ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកថានេះគឺជារឿងកម្រមិនដែលមាននៅក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់ករណីឃាតកម្ម ប៉ុន្តែសក្តិសមណាស់សម្រាប់ឧកញ៉ាដែលប្រមាថជីវិតអ្នកដទៃ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចនូវសាលក្រមចំនួន៣ កាលពីថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២៤នេះ។ សាលក្រមព្រហ្មទណ្ឌទាំង៣ បានសម្រេចឱ្យជនជាប់ចោទ ស្រី ស៊ីណា ជាប់ពន្ធនាគារសរុប ៣១ឆ្នាំ និងសងសំណងជំងឺចិត្ត ១លានដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីដែលត្រូវជាឪពុកជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ឃីន កញ្ចនា និងទៅដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ទៀតដែលត្រូវជាម្ដាយជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ឡុង លីសុង ចំនួន ១លានដុល្លារ។ សាលក្រមក៏បានសម្រេចឱ្យជនជាប់ចោទ ស្រី ស៊ីណា សងសំណងជនរងគ្រោះដែលបានរងរបួសឈ្មោះ សុខុម ចរណៈ ចំនួន ៣០ម៉ឺនដុល្លារ និងជនរងរបួសម្នាក់ទៀតឈ្មោះ ហុង រិទ្ធារក្ស ចំនួន ២០ម៉ឺនដុល្លារ។ បន្ថែមពីនេះទៀតសាលក្រមក៏បានពិន័យជនជាប់ចោទ ស្រី ស៊ីណា ជាប្រាក់ចំនួន ២លានរៀលពីបទរំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ២៨៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យជនជាប់ចោទខាងលើសងសំណងជម្ងឺចិត្តចំនួន ៥ម៉ឺនដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីត្រូវជាម្តាយម្ចាស់ផ្ទះ។
បើតាមឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់ថាការផ្តន្ទាទោសរបស់ក្រុមប្រឹក្សាជំនុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង៣ខាងលើ គឺជាការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស។ ហើយឯកឧត្តមបណ្ឌិត បានចាត់ទុកថា គ្រួសារជនងរងគ្រោះម្នាក់ៗទទួលបានសំណង ១ លានដុល្លារពិតជារឿងកម្រ មិនដែលមាននៅក្នុងប្រព័ន្ធយុត្តិធម៌ សម្រាប់ករណីឃាតកម្ម ប៉ុន្តែសក្តិសមណាស់សម្រាប់ឧកញ៉ាដែលប្រព្រឹត្តអំពើឃោរឃៅ និងប្រមាថជីវិតអ្នកដទៃ។
សូមរម្លឹកថា អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់ទៅលើជនរងគ្រោះ៤នាក់ ដោយក្នុងនោះយុវជន២រូប ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរងរបួស។ ខ្មាញ់កាំភ្លើងរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ ដោយរូបគេបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនដកកាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ ព្រោះតែទំនាស់រឿងប្រើប្រាស់ស្នួហាលខោអាវ និងការចតឡានមុខផ្ទះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុករបស់អ្នកបាញ់ប្រហារក្នុងសាលា នៅរដ្ឋ Michigan ត្រូវបានផ្ដន្ទាទោសពីបទមនុស្សឃាត
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ
យោបល់ទាំងអស់ (0)