Knongsrok

· 07-26

រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ

#ចំណេះដឹង# #អត្ថបទអប់រំចិត្ត# #អប់រំ និងការងារ#

800

ក្នុងជីវិតនេះ មានរឿងហេតុជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ ដែលមានទាំងរឿងល្អ រឿងអាក្រក់ រឿងយុត្តធម៌ និង អយុត្តិធម៌សម្រាប់យើង តែយ៉ាងណាយើងត្រូវទទួលយកវាដោយឥតលក្ខខណ្ឌ ព្រោះលើលោកនេះគ្មានរឿងណាដែលសមបំណងយើងរហូតនោះទេ។ ការសម្រេចចិត្តចំពោះរឿងនីមួយៗក៏ដូចគ្នា វាមិនប្រាកដថាយើងគិតត្រូវទាំងអស់នោះទេ ការសម្រេចចិត្តខ្លះក៏ធ្វើអោយយើងមានការសោកស្តាយផងដែរ ជាពិសេសគឺ៥ចំណុចខាងក្រោមនេះ ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានយ៉ាងហោចណាស់១ក្នុងចំណោមនោះ៖

១.ចំណាយពេលច្រើនពេកលើការងារ៖ ពេញមួយជីវិតរបស់យើង មានមនុស្សជាច្រើនដែលដេញតាម អាជីព ឬ ការងារ។ គ្រប់គ្នាប្រាថ្នាថា ពួកគេអាចរស់នៅបានសុខស្រួលជាងមុន តាមរយៈការធ្វើការច្រើនជាងពេលលំហែរ ប៉ុន្តែប្រហែលពួកគេភ្លេចហើយថា ជីវិតនេះអាចរីករាយបានគ្រប់ពេល ទោះជាយើងមិនមានលុយច្រើនក៏ដោយ ម្យ៉ាងទៀតបើយើងមិនសម្រាកលំហែរខ្លះ ជីវិតនេះនឹងមានតែសម្ពាធប៉ុណ្ណោះ។

២.មិនបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះគ្រួសារ៖ មនុស្សជាច្រើនងប់ងល់នឹងការស្វែងរកកេរ្តិ៍ឈ្មោះ និងអាជីពជាខ្លាំង រហូតដល់ពួកគេភ្លេចទំនាក់ទំនងទាំងអស់របស់ពួកគេ រួមទាំងគ្រួសារជាទីស្រឡាញ់របស់ពួកគេផងដែរ។ ឪពុកម្តាយគិតថាពួកគេអាចផ្តល់សំណងដល់កូនរបស់ពួកគេសម្រាប់ជីវិតកាន់តែប្រសើរឡើងជាមួយនឹងលុយ។ ប៉ុន្តែពួកគេយល់ខុសទាំងស្រុង ព្រោះកុមារត្រូវការសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ អ្នកមានជាច្រើនមានការសោកស្ដាយចំពោះការចំណាយពេលច្រើនពេកដើម្បីស្វែងរកទ្រព្យសម្បត្តិ ប៉ុន្តែព្រងើយកន្តើយជាមួយនឹងកូនរបស់ពួកគេ។

៣.មិនបាននិយាយពាក្យស្រលាញ់ឱ្យច្រើន៖ ជីវិតនេះខ្លីណាស់ ដូច្នេះបើអ្នកមានអារម្មណ៍បែបណាក៏ប្រាប់គេភ្លាមទៅ កុំខ្លាចគ្រាន់តែនិយាយពាក្យថាស្រឡាញ់ ព្រោះបើអ្នកមិនបាននិយាយថ្ងៃនេះ វានឹងធ្វើឱ្យអ្នកសោកស្តាយនៅពេលក្រោយ។

៤.វាមិនពិបាកសោះ ក្នុងការនិយាយពាក្យអរគុណ៖ អរគុណគឺជាគុណធម៌របស់មនុស្ស។ ការនិយាយអរគុណមានន័យថាអ្នកឱ្យតម្លៃអ្នកដទៃ និងឱ្យតម្លៃខ្លួនឯង។ ជីវិតដែលគ្មានការដឹងគុណ គឺអាត្មានិយមបំផុត ហើយមនុស្សដែលមិនសូវនិយាយពាក្យអរគុណក៏មិនអាចដឹងថាវាមានអត្ថន័យធំធេងប៉ុណ្ណាដែរ។

៥.បើអាចកុំខ្វល់ពីរបៀបដែលអ្នកដទៃមើលមកយើង៖ មនុស្សគ្រប់រូបមានជីវិតរស់នៅ មានការងារត្រូវធ្វើ ហើយមនុស្សគ្រប់រូបមានភារកិច្ច និងទំនួលខុសត្រូវរៀងៗខ្លួន។ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងពេកទៅលើអ្វីដែលអ្នកដទៃវាយតម្លៃ និងបញ្ចេញមតិអំពីអ្នក នោះអ្នកនឹងលែងដឹងថាទិសដៅរបស់អ្នកជាអ្វីទៀតហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស