TNAOT News

· 12-23

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

#គម្រោងប្រព័ន្ធរំដោះទឹក# #សង្គម# #ក្រសួងធនធានទឹក# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2641

រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ។ឯកឧត្តម ចាន់ ស៊ីណាត តំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បាន ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែងលើវឌ្ឍនភាពនៃប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់ប្រព័ន្ធរំដោះទឹក និងពង្វាងទឹកតាមច្រកតំបន់រលាំងជ្រៃខាងជើង តាមតំបន់អង្គស្នួល តាមតំបន់អូរខ្សាច់ តំបន់ពាមសត្ថា និងតាមតំបន់ព្រែកព្នៅ ធ្លាក់ចូលអាងទន្លេសាប និងបឹងទន្លេសាប និងបន្តរៀបចំយុទ្ធសាស្រ្តអនុវត្តន៍សកម្មភាពការងារក្នុងរដូវប្រាំងផងដែរ។នៅថ្ងៃដដែលនេះ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនីរតីរាជធានីភ្នំពេញ ក៏បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់គម្រោងក្នុងខេត្តកំពង់ស្ពឺ ដែលគិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ការងារសម្រេចបាន ៣២% នៃទំហំការងារសរុបគម្រោង៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)