TNAOT News
· ម្សិលមិញ
អាជ្ញាធរបានព្រមានពីរដូវភ្លើងឆេះព្រៃដែលមានហានីភ័យខ្ពស់ក្នុងរដូវក្តៅនៅអូស្ត្រាលី
#ជម្លៀសប្រជាជន# #ប្រទេសអូស្ត្រាលី# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #រដូវក្តៅ# #ព័ត៍មានអន្តរជាតិ#
2376
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាននៅក្នុងរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី ដែលបានជំរុញឲ្យមានការជម្លៀសអ្នកស្រុករាប់រយនាក់នឹងឆេះអស់រយៈពេលជាច្រើនថ្ងៃ។
ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Victoria បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ត្រូវជម្លៀសពលរដ្ឋឲ្យចាកចេញភ្លាមៗ ដែលស្ថានភាពគ្រោះថ្នាក់ខ្ពស់បំផុតនៅតែមាន ខណៈភ្លើងនៅក្នុង និងជុំវិញឧទ្យានជាតិ Grampians ចម្ងាយប្រហែល ២៤១ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Melbourne។ លោក Garry Cook អគ្គនាយករងអាជ្ញាធរអគ្គីភ័យប្រចាំប្រទេសបានឲ្យដឹងថា ឥឡូវនេះភ្លើងបានគ្របដណ្តប់លើព្រៃ ៣៤,០០០ ហិកតា។ អ្នកពន្លត់អគ្គីភ័យរាប់រយនាក់បានប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយប្រើប្រាស់រថយន្តដឹកប្រេងជាង ១០០ គ្រឿង និងយន្តហោះ ២៥ គ្រឿង។
គ្រោះអគ្គីភ័យដែលបានឆាបឆេះកាលពីថ្ងៃអង្គារបង្កឡើងដោយរន្ទះ បានជំរុញឲ្យអាជ្ញាធរបញ្ជាឲ្យអ្នកស្រុកនៅតាមទីប្រជុំជន និងជនបទដូចជា Halls Gap ប្រជាជនចំនួន ៤៩៥ នាក់ឲ្យជម្លៀសចេញជាបន្ទាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅរដ្ឋ Texas សហរដ្ឋអាមេរិក
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី
ភ្នំភ្លើងអ៊ីសឡង់ បន្តព្រួសផ្សែង និងកម្អែកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ក្រុមទី២ នៃពលរដ្ឋចិន ត្រូវបានជម្លៀសចេញពីហៃទីដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សា
យោបល់ទាំងអស់ (0)