TA X2

· 04-13

ក្រុមទី២ នៃពលរដ្ឋចិន ត្រូវបានជម្លៀសចេញពីហៃទីដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សា

#ព័ត៌មាន# #អំពើហិង្សា# #ព័ត៍មានអន្តរជាតិ#

3437

ជនជាតិចិនសរុបចំនួន ២៧នាក់ ត្រូវបានជម្លៀសដោយសុវត្ថិភាពចេញពីប្រទេសហៃទីទៅកាន់ប្រទេសជិតខាងសាធារណរដ្ឋដូមីនីក កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) ខណៈដែលអំពើហិង្សារបស់ក្រុមអន្ធពាលកើនឡើងនៅក្នុងប្រទេសកោះការ៉ាអ៊ីពមួយនេះ។


នេះជាក្រុមទី២ ហើយដែលជនជាតិចិនត្រូវបានជម្លៀសចេញពីហៃទីដែលរងការបំផ្លិចបំផ្លាញ។ ក្រុមទី១ ដែលមានចំនួន ២៤នាក់ បានចាកចេញពីទីនោះ កាលពីថ្ងៃទី២២ ខែមីនា ដោយមានជំនួយពីក្រសួងការបរទេសចិន និងស្ថានទូតចិន នៅសាធារណរដ្ឋដូមីនីក។

ក្រុមនៃជនជាតិចិននោះបានទៅដល់ទីក្រុងព្រំដែន Jimani របស់សាធារណរដ្ឋដូមីនីក ហើយត្រូវបានទទួលដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនោះ គឺលោក Chen Luning។

ម្នាក់ក្នុងចំណោមអ្នកជម្លៀសខ្លួន ឈ្មោះ Wang Fuxing មានក្ដីរំភើបចំពោះការជម្លៀសប្រកបដោយសុវត្ថិភាពនេះ និងការណ៍ដែលបានវិលត្រឡប់ទៅផ្ទះវិញ ដោយនិយាយថា លោកមិនបានចេញពីផ្ទះសម្បែងរបស់ខ្លួនអស់រយៈពេលជិត ១ខែហើយ នៅក្នុងប្រទេសហៃទី។

គួរបញ្ជាក់ថា ប្រទេសហៃទីត្រូវបានរង្គោះរង្គើដោយការកើនឡើងនូវអំពើហិង្សារបស់ក្រុមអន្ធពាល ចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលក្រុមប្រដាប់អាវុធបានវាយឆ្មក់ចូលប៉ុស្តិ៍នគរបាល ពន្ធនាគារ និងព្រលានយន្តហោះ។ ហើយយោងតាមអង្គការអន្តរជាតិសម្រាប់ជនអន្តប្រវេសន៍ មនុស្សជាង ៥០.០០០នាក់ បានភៀសខ្លួនចេញពីរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) របស់ប្រទេសហៃទី គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែមីនា៕

https://news.cgtn.com/news/2024-04-12/Second-batch-of-Chinese-nationals-evacuated-from-violence-hit-Haiti-1sJQU6ZUiPe/p.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)