TA X2

· 04-01

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវឥណ្ឌូនេស៊ី

#ឃ្លាំងស្តុកគ្រាប់រំសេវ# #ព័ត៌មាន# #ប្រទេសឥណ្ឌូនេស៊ី# #ព័ត៍មានអន្តរជាតិ#

6025

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយដែលបានឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវយោធា កាលពីល្ងាចថ្ងៃសៅរ៍ នៅក្រៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ 


 អគ្គិភ័យនេះដែរ បណ្តាលឲ្យមានការផ្ទុះគ្រាប់ និងផ្សែងខ្មៅដ៏ក្រាស់ផុសឡើងលើអាកាសទាំងយប់ ។ 

 លោក Mohammad Hasan គឺជាមន្រ្តីយោធាមួយរូប និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្មានសេចក្តីរាយការណ៍ពីការស្លាប់ ឬរងរបួសនោះឡើយ ហើយអគ្គិភ័យ បានឆាបឆេះនៅឃ្លាំងស្តុកគ្រាប់រំសេវហួសកំណត់ ។ 

 មន្រ្តីយោធាមួយរូបទៀត និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើពេលអស់ជាច្រើនម៉ោង ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ។ 

 ដោយឡែក សារព័ត៌មានក្នុងស្រុករាយការណ៍ថា ដំបូងឡើយក្រុមអាជ្ញាធរពុំអាចចូលទៅដល់កន្លែងកើតហេតុបាននោះទេ ហើយពួកគេបានស្នើសុំឲ្យប្រជាពលរដ្ឋរស់នៅក្បែរឃ្លាំងស្តុកគ្រាប់រំសេវ ជម្លៀសខ្លួនចេញ ៕

https://www.reuters.com/world/asia-pacific/massive-fire-breaks-out-indonesian-ammunition-storage-facility-detikcom-says-2024-03-30/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)