TA X2
· 04-12
ភ្នំភ្លើងអ៊ីសឡង់ បន្តព្រួសផ្សែង និងកម្អែកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
#ភ្នំភ្លើងអ៊ីសឡង់# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5366
ភ្នំភ្លើងនៅអ៊ីសឡង់ ដែលបានផ្ទុះកាលពីខែមុនជាលើកទី ៤ ចាប់តាំងពីខែធ្នូរនោះ បានបន្តព្រួសផ្សែងទៅលើផ្ទៃអាកាស និងកម្អែកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ក្រុមការពារស៊ីវិលអ៊ីសឡង់ បានចេញវីដែអូឃើញមាត់ភ្នំភ្លើង និងសកម្មភាពកម្អែហូរទៅកាន់ផ្នែកខាងត្បូងនៃមាត់ភ្នំភ្លើង ។
ពួកគេបន្តថា កម្អែពុំបានបាចសាចនោះទេ ហើយនៅមានកម្អែហូរទៅផ្នែកខាងត្បូងនៃមាត់ភ្នំភ្លើង ។
ដោយឡែក របាំងធ្វើដោយមនុស្ស បានជោគជ័យក្នុងការផ្លាស់ប្តូរទិសដៅហូររបស់កម្អែ ដើម្បីងាកចេញពីហេដ្ឋារចនាសម្ព័ន្ធធំ រួមទាំងរោងចក្រថាមពលកម្តៅផែនដី Svartsengi និងទីក្រុងនេសាទ Grindavik ដែលមានមនុស្សរស់នៅប្រហែល ៤ពាន់នាក់ ។
យោងតាមការអះអាងរបស់ការិយាល័យឧតុនិយមអ៊ីសឡង់ បានឲ្យដឹងថា វាពិបាកព្យាករណ៍ខ្លាំងណាស់ថាតើពេលណាទើបការផ្ទុះភ្នំភ្លើងនេះ នឹងបញ្ចប់ ហើយវាទំនងជាអាចបន្តផ្ទុះរយៈពេលយូរទៀត ឬទំនងជាអាចឈប់ផ្ទុះនៅក្នុងពេលដ៏ខ្លីខាងមុខនេះក៏ថាបាន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)