TNAOT News
· 12-22
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បដិសេធព័ត៌មានថា «ការប្រើពេទ្យគ្មានជំនាញធ្វើឱ្យម្ដាយ និងទារកស្លាប់ជាង១០នាក់»
#NEW NEWS# #សង្គម# #ប៉ោយប៉ែត# #វិជ្ជាជីវៈ# #មន្ទីរពេទ្យបង្អែក# #ព័ត៌មានសង្គម# #គ្រូពេទ្យ#
4883
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា «ការប្រើពេទ្យគ្មានជំនាញធ្វើឱ្យម្ដាយ និងទារកស្លាប់ជាង១០នាក់នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត»។
ដោយក្នុងលិខិតបដិសេធមានអត្ថន័យថា «ការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិត មួលបង្កាច់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យក៏ដូចការខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការកែលម្អ និងលើកកម្ពស់គុណភាពនៃការបម្រើសេវាសាធារណៈជូនប្រជាជន ដោយបុរេសកម្ម អនុវត្តតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវនៃក្រសួងសុខាភិបាល ដោយមានការទទួលខុសត្រូវខ្ពស់ក្នុង វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ។
បើគិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានស្ត្រីមានផ្ទៃពោះមកទទួលយក សេវាសម្រាលកូននៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតមានចំនួនសរុប ១៥២១នាក់ ក្នុងនោះសុខភាពម្តាយ និងទារកទទួលបានលទ្ធផល យ៉ាងល្អប្រសើរ។ ប៉ុន្តែទន្ទឹមនឹងនោះ ក្រុមគ្រូពេទ្យបានជួបប្រទះករណីស្ត្រីមានផ្ទៃពោះ ពេលមកទទួលសេវាសម្រាលកូន ទារកក្នុងផ្ទៃមានសុខភាពខ្សោយ និងករណីខ្លះក៏បានស្លាប់មុនកំណើត ដែលក្រុមគ្រូពេទ្យនៅតែបានធ្វើការជួយសង្គ្រោះយក សពទារកតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព ឬគ្រោះថ្នាក់ដល់អាយុជីវិតម្ដាយ។
ចំពោះក្រុមគ្រូពេទ្យជាវេជ្ជបណ្ឌិត ឆ្មបផ្នែកសម្ភពទាំងអស់នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត សុទ្ធតែមានសញ្ញាបត្របច្ចេកទេស និងទទួលបាននូវការបណ្តុះបណ្តាលត្រឹមត្រូវពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជាពិសេសការបណ្តុះ បណ្តាលអភិវឌ្ឍវេជ្ជសាស្ត្របន្ត និងពីសមាគមសម្ភព និងរោគស្ត្រី ព្រមទាំងការត្រួតពិនិត្យការងារបច្ចេកទេសពីគណៈគ្រូពេទ្យ គណៈឆ្មប និងឆ្លងកាត់ការចុះបង្វឹកពីក្រុមការងារលើកកម្ពស់ និងកែលម្អគុណភាពសេវាជាប្រចាំ។
ម្យ៉ាងទៀតមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត មានអតិថិជនជាអ្នកជំងឺមកទទួលយកសេវាពិនិត្យ និងព្យាបាលជំងឺយ៉ាងច្រើនកុះករ ហើយចំពោះសេវា សម្រាលកូនមានតួលេខជាមធ្យម ១២០ នាក់ ក្នុងមួយខែ ដែលជាតួលេខខ្ពស់ជាងគេក្នុងមន្ទីរពេទ្យទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលនេះបង្ហាញឱ្យឃើញនូវការជឿទុកចិត្ត និងពេញចិត្តរបស់អតិថិជនចំពោះការបម្រើសេវារបស់មន្ទីរពេទ្យ មិនដូចអ្វីដែលគណនីឈ្មោះ VOD Khmer ចុះផ្សាយនោះឡើយ»។
មន្ទីរពេទ្យបង្អែកប៉ោយប៉ែតជាថ្មីម្តងទៀត ក៏បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សព្វផ្សាយ ព័ត៌មានមិនពិត និងស្នើឱ្យម្ចាស់គណនីឈ្មោះ VOD Khmer ធ្វើការលុប និងកែតម្រូវចំពោះព័ត៌មានដែលបាន ផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ជាបន្ទាន់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូរ៉េខាងត្បូងនឹងបញ្ជូនពេទ្យទាហានទៅកាន់មន្ទីរពេទ្យ ក្នុងពេលមានការតវ៉ារបស់គ្រូពេទ្យ
នគរបាលកូរ៉េខាងត្បូង បើកការវាយឆ្មក់ចូលសមាគមគ្រូពេទ្យ ជុំវិញការដើរចេញមិនធ្វើការ
ទារកអាយុ១ខែ បើមានសញ្ញាទាំង ៤ នេះបង្ហាញថាជាក្មេងមានប្រាជ្ញាឆ្លាតវ័យពីកំណើត
អាហារបំប៉នសុខភាពរបស់ជប៉ុន ត្រូវបានភ្ជាប់ទៅនឹងការចូលមន្ទីរពេទ្យ ១៥៧ករណី
យោបល់ទាំងអស់ (0)