TA X2

· 02-29

កូរ៉េខាងត្បូងនឹងបញ្ជូនពេទ្យទាហានទៅកាន់មន្ទីរពេទ្យ ក្នុងពេលមានការតវ៉ារបស់គ្រូពេទ្យ

#មន្ទីរពេទ្យ# #កូរ៉េខាងត្បូង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

6350

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo នៅថ្ងៃពុធ (ទី២៨ ខែកុម្ភៈ) បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនក្រុមគ្រូពេទ្យទាហាន និងសហគមន៍របស់ខ្លួនទៅកាន់មន្ទីរពេទ្យនានា នៅប៉ុន្មានថ្ងៃខាងមុខ ដោយការធ្វើបែបនេះជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាព បន្ទាប់ពីមានការដើរចេញមិនព្រមបំពេញការងារដោយគ្រូពេទ្យហាត់ការ។


ជាមួយគ្នានេះ លោក Han ក៏បានអង្វរករគ្រូពេទ្យវ័យក្មេងទាំងនោះឲ្យត្រឡប់ទៅធ្វើការវិញតាមកាលកំណត់របស់រដ្ឋាភិបាល នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) ហើយបាននិយាយថា អាជ្ញាធរនឹងស្តាប់រាល់ក្ដីកង្វល់របស់ពួកគេ។ លោកបានប្រាប់កិច្ចប្រជុំរបស់រដ្ឋាភិបាលថា៖ «រដ្ឋាភិបាលយល់ច្បាស់ថា គ្រូពេទ្យហាត់ការមានការព្រួយបារម្ភខ្លាំង អំពីបរិយាកាសការងារ និងអាជីពនាពេលអនាគត ហើយយើងកំពុងស្វែងរកវិធានការ ដើម្បីកែលម្អបញ្ហានេះតាមគម្រោងការមួយចំនួន»។

២ភាគ៣នៃគ្រូពេទ្យហាត់ការរបស់ប្រទេស បាននាំគ្នាដើរចេញពីការងារ ដើម្បីតវ៉ា ចំពោះផែនការរបស់រដ្ឋាភិបាល ដែលចង់បង្កើនចំនួនសិស្សចូលរៀននៅសាលាពេទ្យ ក្នុងគោលបំណងដោះស្រាយអ្វីដែលអាជ្ញាធរនិយាយថា ការខ្វះខាតគ្រូពេទ្យ។

គ្រូពេទ្យវ័យក្មេងដែលកំពុងតវ៉ា និយាយថា ជាដំបូង រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារជាមុនសិន មុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យ។ រដ្ឋាភិបាលបានព្រមានថា ខ្លួនអាចនឹងផ្អាកអាជ្ញាប័ណ្ណរបស់គ្រូពេទ្យដែលមិនគោរពតាមបទបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ។

យ៉ាងណាក្ដី លោក Han បាននិយាយថា ចាប់ពីខែក្រោយនេះតទៅ គ្រូពេទ្យដែលកំពុងបម្រើការក្នុងជួរកងទ័ព និងនៅគ្លីនិកមូលដ្ឋាននានា ជំនួសឲ្យការបម្រើការកាតព្វកិច្ចយោធា នឹងត្រូវចាត់ឲ្យទៅកាន់មន្ទីរពេទ្យដែលរងផលប៉ះពាល់ដោយការដើរចេញមិនធ្វើការនេះ៕


https://www.channelnewsasia.com/asia/south-korea-doctors-protest-send-military-medical-school-4156086

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)