TA X2
· 03-02
នគរបាលកូរ៉េខាងត្បូង បើកការវាយឆ្មក់ចូលសមាគមគ្រូពេទ្យ ជុំវិញការដើរចេញមិនធ្វើការ
#ព័ត៌មាន# #នគរបាលកូរ៉េខាងត្បូង# #សមាគមគ្រូពេទ្យ# #ព័ត៍មានអន្តរជាតិ#
4516
នគរបាលកូរ៉េខាងត្បូងបានបើកការវាយឆ្មក់មួយ នៅថ្ងៃសុក្រ (ទី១ ខែមីនា) នេះ ដែលសំដៅទៅលើមន្ត្រីនៃសមាគមគ្រូពេទ្យកូរ៉េ (KMA) ខណៈដែលអាជ្ញាធរបង្កើនសម្ពាធ ដើម្បីឲ្យបញ្ចប់ការដើរចេញមិនធ្វើការ ពីសំណាក់គ្រូពេទ្យហាត់ការដែលតវ៉ាប្រឆាំងនឹងផែនកំណែទម្រង់ប្រព័ន្ធសុខាភិបាល។
ការវាយឆ្មក់នេះកើតមានឡើងនៅមុនមហាបាតុកម្ម នៅទីក្រុងសេអ៊ូលដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ (ទី៣ ខែមីនា) ដោយគ្រូពេទ្យ បន្ទាប់ពីការដើរចេញមិនធ្វើការដែលបានចាប់ផ្តើមនៅថ្ងៃទី២០ ខែកុម្ភៈ បានរំខានដល់មន្ទីរពេទ្យធំៗជាច្រើន ដោយបង្ខំឲ្យមន្ទីរពេទ្យមួយចំនួនបដិសេធមិនទទួលអ្នកជំងឺ ហើយលុបចោលការវះកាត់ និងនីតិវិធីវេជ្ជសាស្រ្តផ្សេងទៀត។
បន្ទាប់ពីមានការវាយឆ្មក់លើមេដឹកនាំនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់ខ្លួន សមាគម KMA ដែលតំណាងឲ្យគ្រូពេទ្យឯកជន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមគ្រូពេទ្យមានការខឹងសម្បានឹងអាកប្បកិរិយាមិនសមហេតុផលរបស់រដ្ឋាភិបាលនេះ។ រដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ថា គ្រូពេទ្យនៅកូរ៉េខាងត្បូងមិនអាចទទួលបានសេរីភាពនោះទេ»។
សមាគមនេះបានបដិសេធថា ខ្លួនមិនបានលើកទឹកចិត្តគ្រូពេទ្យហាត់ការលាឈប់នោះទេ ដោយនិយាយថា ពួកគេបានចាកចេញពីការងារនេះដោយឆន្ទៈរបស់ពួកគេ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតនគរបាលក្រុងសេអ៊ូលបានឆ្មក់ចូលការិយាល័យរបស់ KMA ដែលមានមន្ត្រីទាំងបច្ចុប្បន្ន និងអតីតចំនួន ៥នាក់ ដើម្បីប្រមូលភស្តុតាងពីទូរសព្ទដៃ និងកុំព្យូទ័ររបស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមទៀតថា ក្រសួងសុខាភិបាល ក្នុងសប្តាហ៍នេះ បានប្រាប់នគរបាលពីការចោទប្រកាន់ដែលថា មន្ត្រីបានព្យាយាមរារាំងមិនឲ្យមានសកម្មភាពអាជីវកម្ម និងបានជួយគាំទ្រកូដកម្ម ព្រមទាំងផ្គើននឹងបញ្ជាឲ្យចូលធ្វើការវិញទៀតផង។ នគរបាលក្នុងរដ្ឋធានីនេះមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារព័ត៌មាន៖ កាណាដាបានបណ្ដេញអ្នកវិទ្យាសាស្ត្រពីរនាក់ពីការងារជុំវិញផ្តល់ព័ត៌មានសម្ងាត់ដល់ប្រទេសចិន
លោក ពូទីន បានសាទរដល់ការរួបរួមសាមគ្គីជាតិរុស្ស៊ី ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅអ៊ុយក្រែន
ព្យុះបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនៅរដ្ឋ Ohio និងរដ្ឋ Michigan សហរដ្ឋអាមេរិក
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
យោបល់ទាំងអស់ (0)