TA X2
· 04-03
អាហារបំប៉នសុខភាពរបស់ជប៉ុន ត្រូវបានភ្ជាប់ទៅនឹងការចូលមន្ទីរពេទ្យ ១៥៧ករណី
#ប្រទេសជប៉ុន# #ព័ត៌មាន# #អាហារបំប៉នសុខភាព# #ព័ត៍មានអន្តរជាតិ#
3583
មន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអង្គារ (ទី២ មេសា) បានឲ្យដឹងថា អាហារបំប៉នរបស់ជប៉ុនដែលស្ថិតនៅចំកណ្តាលនៃការកើនឡើងនូវការភ័យខ្លាចផ្នែកសុខភាពនោះ ឥឡូវនេះត្រូវបានភ្ជាប់ទៅនឹងការចូលសម្រាកក្នុងមន្ទីរពេទ្យយ៉ាងហោចណាស់ ១៥៧ករណី។
តួលេខនេះបានបង្ហាញឲ្យឃើញពីការកើនឡើងនៃការចូលមន្ទីរពេទ្យពីចំនួន ១១៤ករណីដែលក្រុមហ៊ុនផលិតឱសថ Kobayashi Pharmaceutical បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា មានទំនាក់ទំនងទៅនឹងផលិតផលរបស់ខ្លួនដែលមានផ្ទុកមេដំបែក្រហម ឬ «Beni Koji» (បេនិកូជិ)។ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Kobayashi បានប្រាប់អំពីករណីចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចុងក្រោយ តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Kobayashi បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតការស្លាប់ចំនួន ៥ករណីដែលអាចមានការទាក់ទងនឹងអាហារបំប៉ន ដែលប្រើសម្រាប់ជួយកាត់បន្ថយកូឡេស្តេរ៉ុល។ រដ្ឋាភិបាល និងក្រុមហ៊ុនកំពុងស៊ើបអង្កេតថា តើថ្នាំគ្រាប់នេះបណ្តាលឲ្យមនុស្សស្លាប់ និងបញ្ហាសុខភាពផ្សេងទៀតដែលភាគច្រើនប៉ះពាល់លើតម្រងនោមដែរ ឬទេ៕
https://tribune.net.ph/2024/04/02/japan-health-supplements-tied-to-157-hospitalizations
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្លាប់ ២ករណី ត្រូវបានផ្សារភ្ជាប់នឹងក្ដីបារម្ភពីអាហារបំប៉នសុខភាពរបស់ជប៉ុន
ក្រុមហ៊ុនផលិតឱសថជប៉ុន ព្យាយាមកំណត់អត្តសញ្ញាណ សារធាតុដែលមិនមានក្នុងផែនការ
ទម្លាប់ល្អទាំង ១០ នឹងអាចជួយអ្នកឱ្យមានសុខភាពល្អ ការពារជំងឺជាច្រើន និងរស់នៅបានយូរ
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
យោបល់ទាំងអស់ (0)