TNAOT News
· 12-20
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
#ហ៊ុន សែន# #Norovirus# #Yoon Suk Yeol# #ប្រទេសថៃ# #ព្រះមហាក្សត្រ# #សង្គម# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#
4236
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. ព្រះរាជក្រឹត្យ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលសរសេរជាអក្សរកាត់ថា ផ.ក.អ.។
២. សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានា និងសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ រួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន។
៣. ក្រសួងសុខាភិបាល ចេញវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ «Norovirus»
ក្រសួងសុខាភិបាល ចេញវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ «Norovirus» ដោយរោគសញ្ញាភាគច្រើន មាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។
៤. ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ត្រូវក្រុមស៊ើបអង្កេតចេញដីកាកោះហៅជាលើកទី២
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ត្រូវក្រុមស៊ើបអង្កេតចេញដីកាកោះហៅជាលើកទី២ បន្ទាប់ពីលោកបានបដិសេធការកោះហៅពីមុនក្នុងសប្តាហ៍នេះ។
៥.សប្បាយក្លាយជាទុក្ខ! នៅប្រទេសនីហ្សេរីយ៉ាមានសិស្សានុសិស្សស្លាប់និងរបួសជាច្រើននាក់ ដោយសាររត់ជាន់គ្នា
ប្រទេសនីហ្សេរីយ៉ាមានសិស្សានុសិស្សស្លាប់និងរបួសជាច្រើននាក់ ដោយសាររត់ជាន់គ្នាក្នុងការប្រារព្ធពិធីបុណ្យណូអែល នៅវិទ្យាល័យអ៊ីស្លាមមួយ ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Ibadan។
៦. រដ្ឋាភិបាលថៃសម្តែងការរំលែកទុក្ខ ដល់ជនជាតិថៃដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសវ៉ានូអាទូ
រដ្ឋាភិបាលថៃសម្តែងការរំលែកទុក្ខ ដល់គ្រួសារអ្នកដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសវ៉ានូអាទូ ដោយក្នុងនោះមានជនជាតិថៃម្នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស។
៧. មិនទាន់ចប់ទេ! Thida Kol ចេញសុំទោស លោក វណ្ណថាន រឿងចោទថាចម្លងជំងឺ ឯរឿងផ្សេងៗទៀតជាការពិត
ក្រោយពី លោក វណ្ណថាន បានចេញលិខិតបំភ្លឺជាសាធារណៈឆ្លើយតបទៅកាន់រឿងរ៉ាវដែលនារីម្នាក់មានគណនី Thida Kol បានចោទថាលោកចម្លងជំងឺដល់នាង តារាចម្រៀងប្រុសរូបនេះកំពុងសម្ងំប្រមូលភ័ស្តុតាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់បញ្ជាក់ពីភាពស្អាតស្អំ។
៨. គម្រោងជួសជុលព្រះលានជល់ដំរីក្នុងបរិវេណអង្គរធំ នឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០២៥
នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើង និងផ្នែកខាងត្បូង ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ។
៩. ទីបំផុតមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះទៅពិនិត្យ និងបិទទីតាំងលោកគ្រូព្យាបាលម្ជុលវិទ្យាសាស្រ្តលើទារកហើយ
ដោយមានការចែករំលែកច្រើនពេញបណ្ដាញសង្គមជុំវិញបញ្ហាអាណាព្យាបាលយកទារកទៅព្យាបាលដោយប្រើម្ជុលចាក់សុះពេញដៃ ធ្វើឲ្យគ្រប់គ្នាឃើញហើយបានសម្ដែងការហួសចិត្ត និងកើតក្ដីអាណិតយ៉ាងខ្លាំងទៅដល់ទារកតូចរូបនោះ ព្រមទាំងមានមហាជនជាច្រើនបានខឹងសម្បារបន្ទោសយ៉ាងចាស់ដៃទៅកាន់ឪពុកម្ដាយថាកូនតូចឈឺហេតុអ្វីមិនយកទៅពេទ្យដែលមានជំនាញច្បាស់លាស់ បែជាយកទៅគ្រូនោះប្រើម្ជុលចាក់ពេញដៃទៅវិញ បន្ថែមពីនេះក៏មានអ្នកខ្លះទៀតបានស្នើរដល់ក្រសួងសុខាភិបាលជួយមានវិធានការណ៍ចុះទៅត្រួតពិនិត្យផង។
១០. មិនធ្លាប់ដឹងសោះ! លោក នេនទុំ ទម្លាយអស់គ្មានសល់ថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំ ប្រឹងផ្ដាច់វិញទាំងលំបាក
លោក នេនទុំ ដែលគ្រប់បានស្គាល់គាត់យ៉ាងច្បាស់ថាជាតារារ៉េបមួយរូបដែលមានឈ្មោះបោះសំឡេង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលដោយលោកបានធ្វើបទសម្ភាសក្នុងកម្មវិធី «VTalk Confession» បង្ហើបពីរឿងរ៉ាវដ៏ខ្មៅងងឹតដែលខ្លួនមិនធ្លាប់បានបង្ហើបប្រាប់មហាជនឲ្យដឹងសោះថាកន្លងមកខ្លួនធ្លាប់មានអតីតមិនល្អប្រើប្រាស់ថ្នាំ និងប្រាប់ពីរឿងជូរចត់ពេលព្យាយាមផ្ដាច់វិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ
ប្រធានាធិបតីកូរ៉េខាងត្បូង ស្វែងរកការសន្ទនាជាមួយគណបក្សប្រឆាំងក្រោយការចាញ់ឆ្នោត
យោបល់ទាំងអស់ (0)