TNAOT News

· 12-03

តើគួរញ៉ាំផ្លែទទឹមបែបណា ទើបមិនប៉ះពាល់សុខភាព?

#ញ៉ាំផ្លែឈើ# #គន្លឹះថែទាំសុខភាព# #សុខភាព# #អាការ​ប្រតិកម្ម# #ផ្លែទទឹម# #TNAOT HEALTH#

2365

យោងតាមគេហទំព័រ Healthline បានឱ្យដឹងថា ផ្លែទទឹមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយការរលាក មានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ជំនួយដល់សុខភាពបេះដូង ទឹកនោម និងប្រព័ន្ធរំលាយអាហារ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពជាអតិបរមានៃផ្លែទទឹម វាជារឿងសំខាន់ក្នុងការជៀសវាងកំហុសទាំងបីនេះ ដូចដែលបានណែនាំដោយវេជ្ជបណ្ឌិត Archana Batra ដែលជាអ្នកឯកទេសចំណីអាហារ និងជាអ្នកអប់រំជំងឺទឹកនោមផ្អែមដែលមានការបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយ Only My Health។១. ការទទួលទានទាំងសំបក

សំបកផ្លែទទឹមមានសភាពរឹង និងល្វីង ធ្វើឲ្យវាមិនអាចបរិភោគបាន។ អ្នកជំនាញណែនាំឱ្យ បកសំបកចេញមុនពេលញ៉ាំវា ដើម្បីមានប្រយោជន៍ដល់សុខភាពដែលអាចសម្រួលដំណើរការបាន រំលាយអាហារបានល្អ។

២. ការញ៉ាំច្រើនពេក

ផ្លែទទឹមមានជាតិសរសៃខ្ពស់ អាចជួយដល់ការរំលាយអាហារ ប៉ុន្តែការទទួលទានវាក្នុងបរិមាណច្រើនអាចនាំឱ្យមានបញ្ហារំលាយអាហារ។ លើសពីនេះ ទោះបីជាគ្រាប់ផ្លែទទឹមជាទូទៅមានសុវត្ថិភាពក្នុងការទទួលទានក៏ដោយ ការទទួលទានច្រើនពេក ជួនកាលអាចបណ្តាលឱ្យមានការស្ទះពោះវៀន ជាពិសេសចំពោះអ្នកដែលមានការទល់លាមករ៉ាំរ៉ៃ។

៣. មិនអើពើពីបញ្ហាប្រតិកម្ម

ការដែលមានបញ្ហាប្រតិកម្មជាមួយនឹងផ្លែទទឹមគឺជារឿងធម្មតាទេ ប៉ុន្តែអាចបណ្តាលឱ្យហើម រមាស់ ឬពិបាកដកដង្ហើម។ វាជារឿងសំខាន់ក្នុងការបញ្ឈប់ការបរិភោគផ្លែឈើជាបន្ទាន់ ហើយស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យ ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស