Knongsrok
· 06-06
ឧស្សាហ៍ទល់លាមក អាចសាកអាហារទាំង៥នេះបាន ធានាបាត់ដូចគេបេះ!
#ទល់លាមក# #ជីអង្កាម# #សុខភាព# #របបអាហារ#
793
សព្វថ្ងៃនេះ មនុស្សជាច្រើនរស់នៅដោយមិនបានសង្កេតមើលទម្លាប់ញ៉ាំអាហារល្អនោះទេ ជាហេតុនាំឲ្យមានចលនាពោះវៀនមិនទៀងទាត់។ ក្រៅពីអាចបណ្តាលឱ្យទល់លាមក វាក៏នាំមកនូវភាពតានតឹង ឬបញ្ហារំលាយអាហារផ្សេងទៀតផងដែរ។ អាហារមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយរោគសញ្ញាទល់លាមក ដែលរួមមានដូចជា៖
១.ជីអង្កាម៖ ជីអង្កាម គឺជាផ្នែកមួយនៃ genus Mentha ហើយត្រូវបានគេដឹងថាមានប្រសិទ្ធភាពខ្ពស់ក្នុងការកែលម្អបញ្ហាប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ ជីអង្កាម មានសមាសធាតុដែលគេស្គាល់ថាជា menthol ដែលមានប្រយោជន៍ក្នុងការបន្ថយរោគសញ្ញា IBS ដូចជា ឈឺក្រពះ ហើមពោះ និងបញ្ហាចលនាពោះវៀន។ ម្យ៉ាងទៀត វាមានឥទ្ធិពលបន្ធូរអារម្មណ៍លើសាច់ដុំ ផ្លូវរំលាយអាហារ ដែលនាំឱ្យប្រសើរឡើងនូវការរំលាយអាហារ។
២.គីមឈី៖ គីមឈីគឺជាអាហារដែលផលិតពីស្ពៃក្តោបដែលមានជាតិ fermented ប៉ុន្តែវាក៏អាចរួមបញ្ចូលបន្លែដែលមានជាតិ fermented ផ្សេងៗទៀតផងដែរ។ វាសម្បូរទៅដោយសារធាតុ probiotics ដែលរួមចំណែកជាវិជ្ជមានដល់ដំណើរការរំលាយអាហារ និងជួយជំរុញការលូតលាស់នៃបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀនធំ។ គីមឈីត្រូវការពេលយូរដើម្បីបង្កើតជាតិប្រូប៊ីយ៉ូទិចកាន់តែល្អ។ គីមឈី សម្បូរទៅដោយជាតិសរសៃ ដែលមានន័យថា វាមានប្រយោជន៍ក្នុងការបន្ថែមបរិមាណទៅក្នុងលាមក។ វាក៏ធ្វើឱ្យពោះវៀនរបស់អ្នកមានសុខភាពល្អ និងធ្វើឱ្យការរំលាយអាហារប្រសើរឡើងផងដែរ ដោយសារតែសារធាតុ probiotics និងបរិមាណនៃជាតិសរសៃ។
៣.ខ្ញី៖ ខ្ញីត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំប្រពៃណីជាច្រើនឆ្នាំ ជាពិសេសក្នុងបញ្ជីថ្នាំ។ វាមានអត្ថប្រយោជន៍ជាច្រើន រួមទាំងការកែលម្អប្រព័ន្ធរំលាយអាហារ និងការពារការក្អួតចង្អោរ។ ខ្ញីក៏អាចប្រើសម្រាប់ព្យាបាលស្ត្រីមានផ្ទៃពោះ ដែលមានអាការៈចាញ់កូនខ្លាំងផងដែរ។ ខ្ញីមានកម្រិតដ៏អស្ចារ្យក្នុងការជួយពន្លឿនដំណើរការបញ្ចេញចោលរបស់ក្រពះ។ វាក៏ជួយកាត់បន្ថយអាការៈក្រហាយទ្រូង ឈឺក្រពះ ឬភាពមិនស្រួលណាមួយ ដោយសារវាផ្លាស់ទីអាហារពីក្រពះទៅកាន់ពោះវៀនតូចរបស់អ្នកបានលឿនជាងមុន។
៤.Beets root៖ Beets root គឺជាប្រភពដ៏ល្អបំផុតមួយនៃជាតិសរសៃ។ ត្រឹមតែមួយពែងនៃ beetroot មានប្រហែល 136g មានជាតិសរសៃ 3.4g ។ ជាតិសរសៃត្រូវបានគេដឹងថាឆ្លងកាត់ដំណើរការរំលាយអាហារ ហើយបញ្ជូនទៅពោះវៀនដោយផ្ទាល់។ វាចិញ្ចឹមពោះវៀនរបស់អ្នកជាមួយនឹងបាក់តេរីដែលមានសុខភាពល្អ និងបន្ថែមបរិមាណមួយចំនួនទៅក្នុងលាមករបស់អ្នកជាបន្តបន្ទាប់ ធ្វើអោយការរំលាយអាហាររបស់អ្នកប្រសើរឡើង។ មានវិធីផ្សេងគ្នាជាច្រើននៃការញ៉ាំ beetroot ឧទាហរណ៍ អ្នកអាចអាំងវា លាយវាក្នុងសាឡាដ ឬ ក្រឡុកវាជា smoothie ក៏បាន។
៥.ផ្លែល្ហុង៖ ល្ហុងជាផ្លែឈើត្រូពិច មានរសជាតិឈ្ងុយឆ្ងាញ់ និងមានផ្ទុក papain ដែលជាអង់ស៊ីមជួយក្នុងការរំលាយអាហារ ដោយវារំលាយជាតិសរសៃប្រូតេអ៊ីន។ អង់ស៊ីម Papain ក៏មានប្រយោជន៍សម្រាប់អ្នកដែលមានជម្ងឺពោះវៀន (IBS) ដែលរួមមានបញ្ហាដូចជាទល់លាមក និងហើមពោះ។ Papain ភាគច្រើនត្រូវបានគេប្រើជាអង់ស៊ីមចម្បងនៅក្នុងថ្នាំគ្រាប់មួយចំនួនដែលផលិតសម្រាប់គោលបំណងរំលាយអាហារដោយសារតែសមត្ថភាពក្រពះពោះវៀនរបស់វា។
៦.ស៊ុបថ្លា៖ ស៊ុបថ្លាត្រូវបានគេដឹងថាមានជីវជាតិខ្ពស់ និងងាយរំលាយ។ ពួកវាល្អសម្រាប់ការបន្ថែមសំណើមដល់លាមក ហើយសំណើមនេះធ្វើឱ្យលាមកទន់ និងធ្វើឱ្យវាកាន់តែងាយស្រួលបញ្ចេញចោល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
រុក្ខជាតិ និងគ្រឿងទេស ៧ មុខថែរក្សារាងកាយរបស់អ្នកពីក្បាលដល់ចុងជើង
លូកទៅមិនខុសទេ! អាហារសម្រន់ ៥ ប្រភេទល្អខ្លាំងសម្រាប់មនុស្សស្រី ធ្វើឱ្យស្រស់ស្អាត ស្បែកភ្លឺថ្លាជាងមុន
ទម្លាប់ល្អទាំង ១០ នឹងអាចជួយអ្នកឱ្យមានសុខភាពល្អ ការពារជំងឺជាច្រើន និងរស់នៅបានយូរ
គួរញ៉ាំទឹកក្តៅ ឬទឹកត្រជាក់! ជម្រើសរបស់អ្នកនឹងបង្ហាញពីអ្វីដែលកើតឡើង ចំពោះសុខភាពរាងកាយរបស់អ្នក-v2
យោបល់ទាំងអស់ (0)