TNAOT News

· ម្សិលមិញ

អគ្គិភ័យបានលេបត្របាក់តូបមួយចំនួនខ្ទេចគ្មានសល់នៅជាន់ទី២ នៃផ្សារបឹងឈូកក្នុងខេត្តបាត់ដំបង

#អគ្គិភ័យ# #NEW NEWS# #សង្គម# #ផ្សារបឹងឈូក# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#

3286

អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្សារបឹងឈូកស្ថិតនៅជាន់ទី២ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤២នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អំឡុងពេលកើតហេតុមានអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងលឿនជាទីបំផុតស្របពេលរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការដើម្បីជួយអន្តរាគមន៍ និងទប់ស្កាត់ការរាលដាល ប៉ុន្តែរយៈពេលជិតពីរម៉ោង នៅមិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយ។ ឯមូលហេតុនៃការឆាបឆេះ គឺមិនទាន់មានមន្ត្រីជំនាញ និងប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ។ 

នៅពេលនោះដែរ គេសង្កេតឃើញមានទាំងកម្លាំងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរ បានចុះជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំដើម្បីគ្រប់គ្រងស្ថានការ ទប់ស្កាត់មិនឲ្យរាលដាលបន្តទៅកន្លែងផ្សេងទៀត។ 

សូមបញ្ជាក់ផងដែរថា ផ្សារបឹងឈូកគឺជាផ្សារដ៏ចំណាស់មួយក្នុងចំណោមផ្សារធំៗជាច្រើនក្នុងខេត្តបាត់ដំបង ដែលមានអាជីវករជាច្រើននាក់ប្រកបរបរលក់ដូរជាច្រើនប្រភេទដូចជាបន្លែ ត្រី សាច់គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់គ្រប់ប្រភេទដើម្បីបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនជាប្រពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស