Harbor Property

· 08-22

៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

#ដើរលេង# #រថភ្លើងឬស្សី # #ខេត្តបាត់ដំបង# #ដើរលេងស្រុកខ្មែរ#

6004

ទីក្រុងបាត់ដំបង ដែលជាទីរួមខេត្តនៃខេត្តបាត់ដំបង នៅភាគខាងលិចនៃប្រទេសកម្ពុជា ត្រូវបានគេស្គាល់ដោយរឿងបីយ៉ាងគឺ៖​ ស្ថាបត្យកម្មអាណានិគមបារាំងដែលត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់ ទស្សនីយភាពច្នៃប្រឌិតដ៏រីកចំរើន និងវាលស្រែដ៏ច្រើនសន្ធឹកសន្ធាប់ (ហេតុនេះហើយបានជាខេត្តបាត់ដំបងត្រូវបានងារថា "ជង្រុកស្រូវកម្ពុជា")។ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដែលរស់នៅប្រកបជីវភាព ចាប់តាំងពីដងស្ទឹងសង្កែ ស្រែចំការ ដំណាំហូបផ្លែ  និងប្រាសាទបុរាណ រហូតដល់កំពូលភ្នំសំពៅ។ បាត់ដំបងជាខេត្តដែលផ្តល់នូវបទពិសោធន៍ប្រវត្តិសាស្រ្ត និងធម្មជាតិដ៏ស្រស់បំព្រង។

Harbor Property សូមណែនាំអារម្មណ៍លោកអ្នកឲស្គាល់កន្លែងទាំង៦នៅ​ឯបាត់ដំបងដែលអ្នកគួរទៅលេងក្នុងឆ្នាំ ២០២៣ នេះ។

១. ឡូរី

រថភ្លើងឬស្សី ដែលអ្នកស្រុកហៅថា «ឡូរី»​ គឺជាកន្លែងទេសចរណ៍ផ្សងព្រេងបំផុតមួយរបស់កម្ពុជា ។ ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្ត​បាត់ដំបង រថភ្លើង​ឫស្សី​បាន​ចាប់​ដំណើរការ បន្ទាប់​ពី​ពួកខ្មែរក្រហមបានចាកចេញពីប្រទេសកម្ពុជា។

ចំណាយប្រហែល៥ដុល្លារក្នុងម្នាក់ អ្នកអាចជិះរថភ្លើងឬស្សី ជិះកាត់តាមផ្លូវរទេះភ្លើង ព្រមទាំងអាច រីករាយជាមួយបរិយាកាសដ៏បំព្រង និងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន! បច្ចុប្បន្នឡូរី​នៅតែ​ដំណើរការ​ជា​រៀងរាល់ថ្ងៃ រួមទាំង​បើកដំណើរការនៅថ្ងៃមានពិធីបុណ្យ​ផ្សេងៗ ចាប់ពី​ម៉ោង ៨ ព្រឹកដល់​ម៉ោង៧យប់​។

២.ហ្វារពន្លឺសិល្បៈ​ (Phare Ponleu Selpak)

ហ្វាពន្លឺសិល្បៈគឺជាសាលាសិល្បៈមិនរកប្រាក់ចំណេញមួយរបស់កម្ពុជាដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង ដែលផ្តល់ការគាំទ្រដល់កុមារ យុវជន និងសហគមន៍ជុំវិញតាមរយៈកម្មវិធីសិល្បៈការអប់រំ សង្គម និងការបម្រើសហគមន៍ និងការបង្កើតទំនាក់ទំនង។វាមិនមែនត្រឹមតែជាឆាកសម្តែងមួយនោះទេ អ្នកសំដែង Phare ប្រើល្ខោន តន្ត្រី របាំ និងសិល្បៈសម្តែងបែបទំនើប ដើម្បីនិទានរឿខ្មែរប្លែកៗដូចជា រឿងប្រវត្តិសាស្ត្រ រឿងព្រេងនិទាន និងសម័យជាដើម។ សិល្បករនិងសិល្បការនីក្មេងៗនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងថាមពល អារម្មណ៍ ភាពរីករាយ និងភាពប៉ិនប្រសប់​របស់ពួកគេ។ សម្តែងនៅក្នុងរោងមហោស្រព  ដែលធ្វើឲ្យរោងសម្តែងក្លាយជាកន្លែងកម្សាន្ តពេលល្ងាចដែលស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងខេត្តបាត់ដំបង។

ហ្វារពន្លឺសិល្បៈមានទីតាំងស្ថិតនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ៤គីឡូមែត្រ ពីរង្វង់​មូល​លោក​តា​ដំបងគ្រញូង។

៣. រូងប្រចៀវខេត្តបាត់ដំបង

វា​ជា​ទស្សនីយភាពដ៏អស្ចារ្យ​មួយនៅចំពីល់ើ​ជើង​ភ្នំ​សំពៅ​ក្នុង​ខេត្ត​បាត់​ដំបង គយគន់មើលព្រះអាទិត្យលិច​ ខណៈ​ដែលប្រចៀវទាំងហ្វូងរាប់លានក្បាលហើរចេញពីល្អាងភ្នំហើយក៏ពង្រីកហ្វូងនៅលើមេឃ។

ល្អាង​ប្រចៀវ​មាន​ចម្ងាយ​ប្រមាណ ១៣ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង។ ភ្ញៀវទេសចរណ៍​គួរ​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ រួច​បត់​ឆ្វេង​​ឆ្ពោះទៅ​វត្ត​ភ្នំ​សំពៅ។

៤. ប្រាសាទវត្តបាណន់

ប្រាសាទនេះមានទីតាំងប្រហែល ៤៥ នាទីពីភ្នំសំពៅដ៏ល្បីល្បាញ ប្រាសាទនេះស្ថិតនៅឃុំកន្ទឺស្រុកបាណន់ ចម្ងាយ ២៥ គ.ម ពីកណ្តាលក្រុង ហើយធ្វើដំណើរតាមផ្លូវជាតិលេខ ១៥៥ ស្របនឹងដងស្ទឹងសង្កែ។ ប្រាសាទនេះចាប់បើកគឺចាប់ពីម៉ោង ៧ ព្រឹកដល់ ៧ យប់ ហើយអ្នកត្រូវបង់ប្រាក់ ២ ដុល្លារសម្រាប់ការឡើងទៅលើភ្នំ។

ដើម្បីទៅដល់វត្តបាណន់ អ្នកត្រូវឡើងភ្នំដែលមានកំពស់ប្រហែល ៤០០ ម៉ែត្រ ដែលមានជណ្តើរប្រហែល ៣០០កាំ ប៉ុន្តែទិដ្ឋភាពទូទៅគឺនឺងមិនខកចិត្តឡើយ។ ជាមួយទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល 360 ដឺក្រេពីលើកំពូលភ្នំ អ្នកទស្សនាអាចឃើញស្ទឹងសង្កែដ៏ធំល្វឹងល្វើយ ដើមត្នោតរាប់ពាន់ដើមនៅខាងក្រោម ជាមួយវាលស្រែ និងភូមិតូចៗជាច្រើន។ ប៉ុន្តែអ្វីដែលល្អបំផុតនៅក្នុងដំណើរកំសាន្តរបស់អ្នកគឺនៅ​តែ​ជា​ប្រាសាទ​​​វត្ត​បាណន់​ដ៏​ចំណាស់នៃ​សម័យ​អង្គរ ប្រាសាទ​ទាំងមូល​រក្សាស្ថាបត្យកម្ម​ដើម ប៉ុន្តែ​ដូច​ប្រាសាទ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជាដែរ គឺវាត្រូវរងនូវការចូលលួចប្លន់យ៉ាងសកម្មផងដែរ។

៥.វត្តឯកភ្នំ

វត្តឯកភ្នំមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅដល់ ដោយគ្រាន់តែឆ្ពោះទៅទិសខាងជើងតាមដងទន្លេ (ផ្លូវជាតិលេខ១) ចំងាយជាង ១០ គីឡូម៉ែត្រ (ផ្លូវខាងជើងស្ពានពស់វែកបន្តិច ប៉ុន្តែត្រឡប់ទៅមាត់ទន្លេវិញ)។ ពេល​អ្នក​ចូល​ទៅ​ជិត​ប្រាសាទ អ្នក​នឹង​ឆ្លង​កាត់​ស្ពានបេតុង​តូច​មួយ។ នាពេលបច្ចុប្បន្ននេះ នៅមានព្រះពុទ្ធបដិមាដ៏ខ្ពស់គង់នៅដដែលជាពិសេសព្រះពុទ្ធបដិមាធំជាងគេមានកម្ពស់ ២៨ ម៉ែត្រ។ នៅ​ខាង​ក្នុង ​មាន​ចម្លាក់នៅលើផ្ទាំង សិលាដែលជារូប កូរសមុទ្រទឹកដោះ។ ប្រាសាទ​នេះ​ក៏​ជា​កន្លែងដែលអ្នកភូមិ​ក្បែរ​នោះ​​យកធ្វើជាទី​ ប្រារព្ធធ្វើពីធី​បុណ្យផ្សេងៗ​ផង​ដែរ។

៦. ទូក អង្គរអ៊ិចប្រេស (Angkor Express Boat)

ការធ្វើដំណើរតាមផ្លូវទឹកទៅកាន់ខេត្តបាត់ដំបង គឺជាការធ្វើដំណើរជាទីចាប់អារម្មណ៍ ដែលអនុញ្ញាតិ ឲ្យភ្ញៀវទេសចរបានមើលអំពីទេសភាពធម្មជាតិតាមផ្លូវទឹករបស់កម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់។

លោកអ្នកអាចធ្វើដំណើរតាមផ្លូវទឹកនេះបាន ជាមួយក្រុមហ៊ុន Angkor Express Boat ជាក្រុមហ៊ុន ដែលបម្រើសេវាកម្មធ្វើដំណើរតាមផ្លូវទឹកល្បឿនលឿន ចេញដំណើរពីភ្នំពេញ ទៅសៀមរាប និងធ្វើដំណើរពីសៀមរាបទៅកាន់បាត់ដំបង។ 

សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅកម្ពុជា  លោកអ្នកអាចចូលទៅកាន់ Harbor Property​!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

អត្ថបទដើម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)