TNAOT News

· 10​ម៉ោង​មុន

ពិធីករ សុខ រ៉ាស៊ី ដាស់តឿនដល់មហាជន គួរប្រុងប្រយ័ត្នចំពោះទំនិញតាមអនឡាញគ្មានប្រភពច្បាស់លាស់អាចបណ្ដាលឲ្យប៉ះពាល់សុខភាព

#សុខ រ៉ាស៊ី# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #ទំនិញអនឡាញ#

2478

លោក សុខ រ៉ាស៊ី ពិធីករមួយរូបដ៏មានប្រជាប្រិយភាពប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស បានបង្ហោះជាសំណេរមួយក្នុងបណ្ដាញសង្គមក្នុងន័យដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរយើង ពិសេសអ្នកនិយមចូលចិត្តទិញនូវផលិតផលអាហារបំប៉នតាមអនឡាញដែលឃោសនាហួសពីការពិតគ្មានប្រភពច្បាស់លាស់ គួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះផលិតផលប្រភេទទាំងនេះអាចនាំឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរនាពេលអនាគត។

ក្នុងនោះតាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ពិធីកររូបនេះបានលើកឡើងបែបនេះថា៖ « ជប៉ុន មានករណី ស្លាប់ដោយសារអាហារបំប៉ន សូមបងប្អូនប្រយ័ត្នផលិតផលមួយចំនួនក្នុងប្រទេសយើង មិនមានប្រភពច្បាស់លាស់លក់តាមOnline នាំឲ្យ មហារីក ខូចក្រលៀន និង មហារីកស្បែក!»។

ក្រោយពីបានឃើញនូវសំណេររបស់ លោក សុខ រ៉ាស៊ី ដែលជាពិធីករមួយរូបដែលតែងតែចែករំលែកនូវសារដែលមានប្រយោជន៍សម្រាប់សង្គម ដែលមហាជនជឿជាក់លើសម្ដីដ៏មានឥទ្ធិពលរបស់គាត់យ៉ាងច្រើន ព្រមទាំងបានបន្តចែករំលែក និងលើកជាមតិជាច្រើនហូរហែរតាមការយល់ឃើញរៀងៗខ្លួនផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស