TA X2
· 03-28
ការស្លាប់ ២ករណី ត្រូវបានផ្សារភ្ជាប់នឹងក្ដីបារម្ភពីអាហារបំប៉នសុខភាពរបស់ជប៉ុន
#ប្រទេសជប៉ុន# #ព័ត៌មាន# #អាហារបំប៉នសុខភាព# #ព័ត៍មានអន្តរជាតិ#
4873
នៅថ្ងៃពុធ (ទី២៧ ខែមីនា) នេះ ការស្លាប់ ២ករណីត្រូវបានផ្សារភ្ជាប់ទៅនឹងក្ដីបារម្ភពីបញ្ហាសុខភាពដែលកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ជុំវិញអាហារបំប៉នដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងបញ្ចុះកូឡេស្តេរ៉ុល ដោយមានមនុស្សជាង ១០០នាក់ត្រូវបានរាយការណ៍ថា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមហ៊ុនផលិតថ្នាំ ដែលស្ថិតនៅចំកណ្តាលនៃក្តីបារម្ភនេះ គឺក្រុមហ៊ុនឱសថ Kobayashi Pharmaceutical បានប្រាប់សារព័ត៌មាន AFP ថា ខ្លួនដឹងពីការស្លាប់ ២ករណី ដែលប្រហែលជាជាប់ទាក់ទងទៅនឹងថ្នាំគ្រាប់ដែលគ្មានវេជ្ជបញ្ជារបស់ករ្រុមហ៊ុន។ ក្រុមហ៊ុនបានប្រមូលម៉ាកអាហារបំប៉ន ៣ប្រភេទ គឺ «Beni Koji Choleste Help» និងផលិតផល ២ផ្សេងទៀត ដែលមានសារធាតុផ្សំឈ្មោះ «Red Yeast Rice» (អង្ករដំបែក្រហម) ឬ «Beni Koji»។
ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រពិពណ៌នាអំពីអង្ករដំបែក្រហមថា ជាជម្រើសជំនួសថ្នាំ Statin (ស្តាទីន) សម្រាប់ការបញ្ចុះកូឡេស្តេរ៉ុលកម្រិតខ្ពស់ ប៉ុន្តែក៏ព្រមានផងដែរពីហានិភ័យនៃការខូចខាតសរីរាង្គ អាស្រ័យលើសមាសធាតុគីមីរបស់វា។ ក្រុមហ៊ុនឱសថ Kobayashi Pharmaceutical កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានដឹងពីការចូលមន្ទីរពេទ្យសរុបចំនួន ៧៥ករណី ទាក់ទងនឹងផលិតផលរបស់ខ្លួន ដែលខ្លួនបានប្រមូលមកវិញ បន្ទាប់ពីមានការត្អូញត្អែរឈឺតម្រងនោមពីអតិថិជន។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជប៉ុនជាច្រើនបានឲ្យដឹងថា ពេលនេះចំនួននេះ បានឡើងដល់ ១០៦ករណីហើយ ប៉ុន្តែទាំងក្រុមហ៊ុនផលិតថ្នាំ ឬក្រសួងសុខាភិបាល មិនអាចបញ្ជាក់ពីតួលេខចុងក្រោយនេះបានភ្លាមៗនោះទេ។
យ៉ាងណាក្ដី ក្រុមហ៊ុនបានព្រមានថា ខ្លួនមិនទាន់ឈានដល់ការសន្និដ្ឋានលើការផ្សារភ្ជាប់មូលហេតុ រវាងបញ្ហាសុខភាព និងអាហារបំប៉នរបស់ខ្លួន ដែលក្រុមហ៊ុនបានប្រមូលមកវិញ ដោយស្ម័គ្រចិត្ត កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកនោះទេ។ ហើយក្រុមហ៊ុននៅទីក្រុង Osaka មួយនេះ ដែលលក់ថ្នាំ និងអាហារបំប៉នគ្មានវេជ្ជបញ្ជា បាននិយាយថា ខ្លួនក៏បានផ្គត់ផ្គង់ផងដែរនូវអង្ករដំបែក្រហមដល់ក្រុមហ៊ុនប្រមាណជា ៥០ផ្សេងទៀត នៅក្នុងប្រទេសជប៉ុន និងចំនួន២ នៅកោះតៃវ៉ាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជនជាតិជប៉ុនភ្ញាក់ផ្អើល បន្ទាប់ពីប្រតិបត្តិការរបស់ McDonald ត្រូវបានផ្អាក
អ្នកជិះស្គីនូវ៉ែលហ្សេឡង់ ២នាក់ស្លាប់ដោយសារបំណាក់ព្រិល នៅប្រទេសជប៉ុន
ទម្លាប់ល្អទាំង ១០ នឹងអាចជួយអ្នកឱ្យមានសុខភាពល្អ ការពារជំងឺជាច្រើន និងរស់នៅបានយូរ
មេដឹកនាំកូរ៉េខាងត្បូង៖ ទំនាក់ទំនងកាន់តែល្អជាមួយជប៉ុន ជួយរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង
យោបល់ទាំងអស់ (0)