Lookingtoday
· 09-17
វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ
#ស្បែកស្រអាប់# #សុខភាពសម្រស់# #រូបមន្តថែសម្រស់# #សុខភាព#
881
១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេកៈ ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែកក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង ។ ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើនប្រភេទលាបលើស្បែក ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើមដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។
២-យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិៈ អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ ឲ្យបានត្រឹមត្រូវដើម្បីថែរក្សាស្បែក ពិតជាមានសារសំខាន់ណាស់ប៉ុន្តែមិនមែន គ្រប់ផលិតផលសុទ្ធតែល្អទាំងអស់នោះទេ ព្រោះវាអាស្រ័យលើប្រភេទស្បែក។ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរជ្រើសរើសផលិតផលដែលសមស្របនិងស្បែក។
៣- ធ្វើអារម្មណ៏ឲ្យធូរស្រាលៈ ភាពតានតានតឹងជះឥទ្ធិពលខ្លាំង ដល់អ្នកជាពិសេស ដែលធ្វើឲ្យសុខភាពស្បែកមានបញ្ហា ។ដោយហេតុថាភាពតានតឹងជាប្រចាំ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ធ្វើឲ្យមានលេចចេញនូវស្នាមក្រហម និងមុន។ ដូច្នេះគួរជៀសវានូវបញ្ហាផ្សេងៗ ដែលធ្វើឲ្យមានអារម្មណ៏តានតឹង ដែលប៉ះពាល់ដល់ស្បែកហើយគួរតែសាកល្បងប្រើផលិតផល ដែលជួយឲ្យស្បែក មានភាពទន់ភ្លន់ល្អ។
៤-ផ្លាស់ប្តូរវវិធី ថែទាំស្បែកទៅតាមអាកាសធាតុៈ អ្នកមិនត្រូវគិតថា ការប្រើប្រាស់ផលិតផលថែរក្សាស្បែកតែមួយប្រភេទពេញ មួយឆ្នាំជាការល្អចំពោះសុខភាពស្បែករបស់អ្នកនោះទេ។ប៉ុន្តែអ្នកត្រូវយល់ពីសភាពស្បែករបស់អ្នកឲ្យបានច្បាស់ និងសង្កេតពីភាពប្រែប្រួលរបស់ស្បែក ហើយផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលចាំបាច់ដូចជានៅរដូវរងារ ដែលធ្វើឲ្យស្បែកស្ងួតខុសពីធម្មតានោះគួរបន្ថែមសំណើមដល់ស្បែកឲ្យបានច្រើនជាងធម្មតា ហើយនៅរដូវក្តៅគួរប្រើផលិតផលដែលមានលក្ខណៈស្រាលជាងធម្មតា។
៥-អត់ធ្មត់ក្នុងការថែទាំស្បែកៈ ផលិតផលថែរក្សាស្បែកគ្រប់ប្រភេទ ពុំអាចផ្តល់ផលឲ្យឃើញភ្លាមៗទេ យ៉ាងតិច១-២ សប្តាហ៏ទើបអាចឃើញផលជាក់ស្តែង ហើយដើម្បីទទួលបានផលកាន់តែប្រសើរនោះគួរថែទាំស្បែកដោយយកចិត្តទុកដាក់ជាប្រចាំ។ វាដូចជាការហាត់ប្រាណដូច្នេះដែរ ពេលដែលអ្នកហាត់ប្រាណ ១ ឬ ២សប្តាហ៏ដំបូងនោះសុខភាពរបស់អ្នកពុំអាចរឹងមាំទេ។ រីឯការថែទាំស្បែកក៏ដូចជានេះដែរ វាត្រូវការប្រើរយៈពេលយូរ និងភាពអត់ធ្មត់។
៦-ការពារស្បែកពីកំដៅថ្ងៃៈ អ្នកជំនាញមួយចំនួនបានណែនាំថា គួរលាបក្រែមការពារកម្តៅថ្ងៃជារៀងរាល់ ថ្ងៃប៉ុន្តែអ្នកជំនាញមួយចំនួនទៀតបានផ្តល់យោបល់ថា គួរលាបក្រែមការពារកំដៅថ្ងៃ ប៉ុន្តែពេលណាដែលមានថ្ងៃក្តៅបានហើយ ព្រោះស្បែកមានប្រព័ន្ធការពារពីធម្មជាតិរួចមកហើយ ការលាបក្រែមការពារកម្តៅថ្ងៃច្រើនពេក ធ្វើឲ្យប្រព័ន្ធការពារពីធម្មជាតិចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។ ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំងគួរលាបក្រែមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណាដែលមេឃស្រទំ ពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះអ្នកគួរប្តូរលាបក្រែមដែលផ្សំពីសារធាតុប្រឆាំងអុកស៊ីតកម្មវិញទើបជាការប្រសើរ ព្រោះការស្រាវជ្រាវបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្មក៏អាចកាត់បន្ថយភាពខូចខាតនៃស្បែកដែលបណ្តាលមកពីកម្តៅព្រះអាទិត្យបានដែរ។ វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ
១- កុំប្រើប្រាស់ផលិតផលថែទាំស្បែកច្រើនពេកៈ ក្នុងការលាបក្រែមបំប៉នស្បែក ពុំមែនសុទ្ធតែផ្តល់ផលល្អដល់ស្បែកនោះទេ ព្រោះថាក្នុងការថែទាំ ប្រសិនបើអ្នកលាបច្រើនពេក វាអាចផ្តល់ផលផ្ទុយពីអ្វីដែលអ្នកប៉ងប្រាថ្នា ដោយធ្វើឲ្យស្ទះរន្ធរោម និងកើតមានអាការស្កៀបរមាស់។ ដូច្នេះ អ្នកគួរប្រើផលិតផល ថែទាំស្បែកក្នុងបរិមាណមួយសមស្របសម្រាប់ស្បែក ដែលនេះជាវិធីដ៏ល្អ ក្នុងការថែទាំស្បែក និងអាចសន្សំសំចៃ ប្រាក់កាសទៀតផង ។ ម្យ៉ាងទៀតអ្នកអាចប្រើផលិតផលច្រើនប្រភេទលាបលើស្បែក ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តដែរថា អ្នកធ្វើការដុសខាត់ស្បែកដោយប្រើច្រាស់ទន់ ដើម្បីកុំឲ្យកោសិកាចាស់ៗប្រមូលផ្តុំគ្នា អាចធ្វើឲ្យស្ទះរន្ធរោមហើយ អ្នកគួរតែប្រើក្រែមសំណើមដល់ស្បែក ដែលមានលក្ខណៈទន់ភ្លន់។
២-យល់ដឹងពីការថែទាំស្បែក ដោយប្រើផលិតផលពីធម្មជាតិៈ អ្នកជំនាញបានឲ្យដឹងថា ការជ្រើសរើសផលិតផលពីធម្មជាតិ ឲ្យបានត្រឹមត្រូវដើម្បីថែរក្សាស្បែក ពិតជាមានសារសំខាន់ណាស់ប៉ុន្តែមិនមែន គ្រប់ផលិតផលសុទ្ធតែល្អទាំងអស់នោះទេ ព្រោះវាអាស្រ័យលើប្រភេទស្បែក។ដូច្នេះដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គួរជ្រើសរើសផលិតផលដែលសមស្របនិងស្បែក។
៣- ធ្វើអារម្មណ៏ឲ្យធូរស្រាលៈ ភាពតានតានតឹងជះឥទ្ធិពលខ្លាំង ដល់អ្នកជាពិសេស ដែលធ្វើឲ្យសុខភាពស្បែកមានបញ្ហា ។ដោយហេតុថាភាពតានតឹងជាប្រចាំ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ត្រូវធ្វើការធ្ងន់ធ្ងរជាងមុន ធ្វើឲ្យមានលេចចេញនូវស្នាមក្រហម និងមុន។ ដូច្នេះគួរជៀសវានូវបញ្ហាផ្សេងៗ ដែលធ្វើឲ្យមានអារម្មណ៏តានតឹង ដែលប៉ះពាល់ដល់ស្បែកហើយគួរតែសាកល្បងប្រើផលិតផល ដែលជួយឲ្យស្បែក មានភាពទន់ភ្លន់ល្អ។
៤-ផ្លាស់ប្តូរវវិធី ថែទាំស្បែកទៅតាមអាកាសធាតុៈ អ្នកមិនត្រូវគិតថា ការប្រើប្រាស់ផលិតផលថែរក្សាស្បែកតែមួយប្រភេទពេញ មួយឆ្នាំជាការល្អចំពោះសុខភាពស្បែករបស់អ្នកនោះទេ។ប៉ុន្តែអ្នកត្រូវយល់ពីសភាពស្បែករបស់អ្នកឲ្យបានច្បាស់ និងសង្កេតពីភាពប្រែប្រួលរបស់ស្បែក ហើយផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ដែលចាំបាច់ដូចជានៅរដូវរងារ ដែលធ្វើឲ្យស្បែកស្ងួតខុសពីធម្មតានោះគួរបន្ថែមសំណើមដល់ស្បែកឲ្យបានច្រើនជាងធម្មតា ហើយនៅរដូវក្តៅគួរប្រើផលិតផលដែលមានលក្ខណៈស្រាលជាងធម្មតា។
៥-អត់ធ្មត់ក្នុងការថែទាំស្បែកៈ ផលិតផលថែរក្សាស្បែកគ្រប់ប្រភេទ ពុំអាចផ្តល់ផលឲ្យឃើញភ្លាមៗទេ យ៉ាងតិច១-២ សប្តាហ៏ទើបអាចឃើញផលជាក់ស្តែង ហើយដើម្បីទទួលបានផលកាន់តែប្រសើរនោះគួរថែទាំស្បែកដោយយកចិត្តទុកដាក់ជាប្រចាំ។ វាដូចជាការហាត់ប្រាណដូច្នេះដែរ ពេលដែលអ្នកហាត់ប្រាណ ១ ឬ ២សប្តាហ៏ដំបូងនោះសុខភាពរបស់អ្នកពុំអាចរឹងមាំទេ។ រីឯការថែទាំស្បែកក៏ដូចជានេះដែរ វាត្រូវការប្រើរយៈពេលយូរ និងភាពអត់ធ្មត់។
៦-ការពារស្បែកពីកំដៅថ្ងៃៈ អ្នកជំនាញមួយចំនួនបានណែនាំថា គួរលាបក្រែមការពារកម្តៅថ្ងៃជារៀងរាល់ ថ្ងៃប៉ុន្តែអ្នកជំនាញមួយចំនួនទៀតបានផ្តល់យោបល់ថា គួរលាបក្រែមការពារកំដៅថ្ងៃ ប៉ុន្តែពេលណាដែលមានថ្ងៃក្តៅបានហើយ ព្រោះស្បែកមានប្រព័ន្ធការពារពីធម្មជាតិរួចមកហើយ ការលាបក្រែមការពារកម្តៅថ្ងៃច្រើនពេក ធ្វើឲ្យប្រព័ន្ធការពារពីធម្មជាតិចុះអន់ខ្សោយ និងដំណើរការមិនបានល្អ។ ដូច្នេះនៅពេលដែលមានថ្ងៃក្តៅខ្លាំងគួរលាបក្រែមការពារកម្តៅថ្ងៃ ប៉ុន្តែនៅថ្ងៃណាដែលមេឃស្រទំ ពុំមានពន្លឺថ្ងៃក្តៅខ្លាំងនោះអ្នកគួរប្តូរលាបក្រែមដែលផ្សំពីសារធាតុប្រឆាំងអុកស៊ីតកម្មវិញទើបជាការប្រសើរ ព្រោះការស្រាវជ្រាវបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្មក៏អាចកាត់បន្ថយភាពខូចខាតនៃស្បែកដែលបណ្តាលមកពីកម្តៅព្រះអាទិត្យបានដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)