TNAOT News

· ម្សិលមិញ

ស្នងការភ្នំពេញបានហៅនារីជាថៅកែ មកជួបជាមួយយុវជន ណន សុខហេង ដើម្បីសម្រួលបញ្ចប់ជម្លោះ និងដកពាក្យបណ្តឹង

#ស្នងការភ្នំពេញ# #សម្រុះសម្រួល# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2587

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានហៅនារីជាថៅកែ និងជាម្ចាស់សត្វចិញ្ចឹម មកជួបជាមួយយុវជន ណន សុខហេង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសម្រួលបញ្ចប់ជម្លោះ និងដកពាក្យបណ្តឹងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

នៅក្នុងការសម្របសម្រួលនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នារីជាថៅកែ បានអរគុណសម្តេចតេជោ ហ៊ុន សែន រួចស្ម័គ្រចិត្តធ្វើកំណត់ហេតុព្រមព្រៀង និងដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់គ្នាចាប់ពេលនេះតទៅ និងសម្តែងការសោកស្ដាយរាល់កំហុស ឆេវឆាវ និងមិនបានគិតវែងឆ្ងាយ រួចក៏លើកដៃសំពះយុវជន ណន សុខហេង ហើយយុវជន ណន សុខហេង ក៏លើកដៃសំពះសុំទោស នារីជាថៅកែទៅវិញទៅមកផងដែរ។

ក្រោយពីបញ្ចប់ការបំពេញនីតិវិធី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ចប់តាមតាមផ្លូវច្បាប់។ បន្ទាប់ពីចប់ការងារនេះ ឯកឧត្តមស្នងការ បានចាត់ឲ្យមន្រ្តីជូនយុវជន ណន សុខហេង ទៅផ្ទះរបស់ខ្លួននៅខេត្តក្រចេះផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស