TNAOT News
· ម្សិលមិញ
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
#ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#
5457
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្ដេចតេជោ សម្របសម្រួលបញ្ចប់ជម្លោះរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងចាប់សត្វចិញ្ចឹម និងមិនបើកប្រាក់ឈ្នួល
សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វសុនខ និងមិនបើកប្រាក់ឈ្នួល ព្រមទាំងផ្ដល់ប្រាក់១ម៉ឺនដុល្លារ និង៣៥លានរៀលសម្រាប់បង្កើតអាជីវកម្មឡដុតនំប៉័ង។
២. ក្រសួងទេសចរណ៍រៀបចំកិច្ចប្រជុំជាមួយទូតកូរ៉េ ពាក់ព័ន្ធព័ត៌មានផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េ ថាពលរដ្ឋកូរ៉េរងគ្រោះបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា
ក្រសួងទេសចរណ៍បានរៀបចំកិច្ចប្រជុំបន្ទាន់ ជាមួយ ទូតសាធារណរដ្ឋកូរ៉េ និង វិស័យឯកជនកម្ពុជា-កូរ៉េ ពាក់ព័ន្ធនឹងព័ត៌មានផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េ ចោទប្រកាន់លើកម្ពុជា។
៣. រដ្ឋាភិបាលថៃនឹងពិនិត្យលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ ដល់ពលករខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ខាងមុខ
ក្រសួងការងារថៃ នឹងស្នើសុំទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យមើលលទ្ធភាពលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ សម្រាប់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
៤. របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ រកឃើញសត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល ១០៨ប្រភេទ
របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញភស្តុតាងវិទ្យាសាស្ត្រពី «ទីជម្រកដ៏សំខាន់» សម្រាប់សត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល រកឃើញសត្វព្រៃចំនួន ១០៨ ក្នុងនោះក៏មានសត្វប្រភេទកំពុងរងការគំរាមកំហែងជាសកលផងដែរ។
៥. យោធាកូរ៉េខាងត្បូង ថ្កោលទោសទីក្រុងព្យុងយ៉ាង ចំពោះការធ្វើតេស្តមីស៊ីលផ្លោងចុងក្រោយបង្អស់
យោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសកូរ៉េខាងជើងចំពោះការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចុងក្រោយបំផុតរបស់ខ្លួន ក៏ដូចជាការបង្កហេតុបន្តរបស់របបនេះ រួមទាំងដាក់ពង្រាយទាហានកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
៦. ជំងឺផ្ដាសាយបក្សី H5N1 ត្រូវបានរកឃើញនៅក្នុងជ្រូកនៅសហរដ្ឋអាមេរិកជាលើកដំបូង
ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា កាលពីថ្ងៃពុធថាជ្រូកមួយក្បាលនៅរដ្ឋ Oregon បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសផ្តាសាយបក្សី H5N1 ហើយនេះជាលើកទីមួយហើយដែលមេរោគត្រូវបានគេរកឃើញនៅក្នុងជ្រូកនៅសហរដ្ឋអាមេរិក។
៧. ថ្នាក់ទី១២A នៃវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ១ថ្នាក់ ទទួលបាននិទ្ទេសA ដល់ទៅ២០នាក់
សូមអបអរសាទរ ថ្នាក់ទី១២A នៃវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ១ថ្នាក់ ទទួលបាននិទ្ទេសA ដល់ទៅ២០នាក់ ខណៈកាលពីឆ្នាំមុន សិស្ស២០នាក់ពីថ្នាក់ទី១២A ដូចគ្នា ក៏សុទ្ធតែបាននិទ្ទេស A ដូចគ្នា។
៨.ពិតជាចៃដន្យមែន! កូនភ្លោះប្រុសស្រី ៤រូប ទទួលបាននិទ្ទេស A ក្នុងលទ្ធផលប្រឡងបាក់ឌុប
មហាជនអ្នកលេងបណ្ដាញសង្គមហាក់ងាកមកចាប់អារម្មណ៍ខ្លាំងនូវបេក្ខជន ៤រូប ដែលជាកូនភ្លោះប្រុសស្រី មកពីវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ទទួលបាននិទ្ទេស A ទាំង៤ ដែលនេះពិតជាចៃដន្យមែនទែន ដោយបេក្ខជនរូបនោះមាន ឈ្មោះ ពេជ្រ បញ្ញាពេជ្រ និងម្នាក់ទៀត ឈ្មោះ ពេជ្រ បញ្ញាពៅ ព្រមទាំងកូនភ្លោះប្រុសមួយគូទៀតមាន ឈ្មោះ ថោង និស្សិត ម្នាក់ទៀត ឈ្មោះ ថោង និស្ស័យ។
៩. ឃាត់ខ្លួនឃាតករជាសង្ឃ១អង្គនៅខេត្តសៀមរាប ដែលធ្លាប់បានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមជាបន្តបន្ទាប់
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបើកការស៊ើបអង្កេត បន្ទាប់ពីឪពុកម្តាយរបស់កុមារីអាយុ៣ឆ្នាំម្នាក់ មកប្តឹងសមត្ថកិច្ចថាបាត់កូនស្រីកាលពីថ្ងៃទី២៦ ខែតុលា ស្ថិតនៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
១០. ពិតជាឡូយមែន! បទចម្រៀងថ្មីរបស់ អ្នកនាង ទេព បូព្រឹក្ស គឺមិនធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំខកបំណងនោះទេ
អ្នកនាង ទេព បូព្រឹក្ស បានទម្លាក់បទថ្មី Drama Queen ក្នុងបណ្ដាញសង្គម បែបញាក់កន្រ្កាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នា ដោយបទចម្រៀងមួយនេះទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះតារាឯករាជ្យរូបនេះបានផុសមិនទាន់បាន ១ថ្ងៃផង ទទួលបានអ្នកចូលទស្សនាជាង ៧០០K និងមានអ្នកចូលទៅស៊ែរជាច្រើនព្រោងព្រាតថែមទៀតផង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អបអរសាទរ! កូនភ្លោះប្រុសស្រី ចំនួន ៤នាក់ មកពីវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ទទួលបាននិទ្ទេស A ដូចគ្នា
ថ្នាក់ទី១២A នៃវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប ១ថ្នាក់ ទទួលបាននិទ្ទេសA ដល់ទៅ២០នាក់
ពិតជាចៃដន្យមែន! កូនភ្លោះប្រុសស្រី ៤រូប ទទួលបាននិទ្ទេស A ក្នុងលទ្ធផលប្រឡងបាក់ឌុប
របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ រកឃើញសត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល ១០៨ប្រភេទ
យោបល់ទាំងអស់ (0)