Knongsrok

· 05-30

បុរសវ័យកណ្តាលចូលចិត្តមនុស្សស្រី៤ប្រភេទនេះខ្លាំងបំផុត ពេលជួបហើយមិនអាចបំភ្លេចបានឡើយ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ស្ត្រីសុភាព# #ចរិតល្អ#

2562

ចំណុចខ្សោយរបស់បុរសវ័យកណ្តាលតែងតែជាមនុស្សស្រីដែលមានលក្ខណៈពិសេសទាំង៤នេះ ធានាថាមនុស្សប្រុសណាបានជួបនារីបែបនេះហើយ ដឹងតែជាប់ចិត្តមិនអាចបំភ្លេចបានឡើយ ព្រោះនារីដែលមានលក្ខណៈទាំង៤នេះគឺមានភាពទាក់ទាញជាងនារីធម្មតា។

១.ស្ត្រីសុភាព៖ បុរសជាច្រើនចូលចិត្តភាពទន់ភ្លន់របស់ស្ត្រី។ បើទោះជាគេចាប់អារម្មណ៍នឹងនារីដែលមានបុគ្គលិកលក្ខណៈរឹងមាំក៏ដោយ ពេលរៀបការ គាត់គ្រាន់តែចង់ឱ្យនាងមានភាពទន់ភ្លន់គ្រប់ពាក្យសម្ដី និងសកម្មភាពមកកាន់គាត់ប៉ុណ្ណោះ ដើម្បីអោយគាត់មានអារម្មណ៍ថាត្រូវតែការពារនាង។

២.ស្ត្រីដែលមានចរិតល្អ៖ ស្ត្រីដែលមានចិត្តល្អប្រាកដជាត្រូវបានបុរសជាច្រើនចូលចិត្ត ព្រោះនៅពេលដែលពួកគេឈានដល់វ័យកណ្តាល ពួកគេបានយល់ពីជីវិតដែលពួកគេរស់នៅយ៉ាងពិតប្រាកដ។ ភាពស្លូតបូតរបស់នារីគឺជាភាពទាក់ទាញសម្រាប់បុរស ជាពិសេសនារីដែលមានចិត្តទូលាយ និងមិនសុំាញុំាច្រើន។

៣.ក្មេងស្រីវ័យក្មេង៖ លុះពេលមនុស្សឈានដល់វ័យកណ្តាលទើបពួកគេមានអារម្មណ៍ថាភាពអស្ចារ្យនៃឆ្នាំកន្លងទៅលឿនពេក នោះពួកគេបាត់បង់នូវភាពយុវវ័យលឿនពេក។ ដូច្នេះហើយ បុរសវ័យកណ្តាលនឹងចូលចិត្តនារីវ័យក្មេងដែលសកម្ម ពីព្រោះក្មេងស្រីទាំងនេះអាចនាំពួកគេឱ្យមានភាពយុវវ័យឡើងវិញ។

៤.ស្ត្រីគួរឱ្យចាប់អារម្មណ៍៖ ទោះខាងក្រៅស្អាតក៏ដោយ បើខាងក្នុងមិនពូកែក៏អត់ប្រយោជន៍ដែរ។ ប្រភេទនារីដែលអាចអោយបុរសលង់ស្នេហ៍ជាមួយនាង គឺជាប្រភេទនារីដែលចេះស្រលាញ់ខ្លួនឯង ផ្តល់កិត្តិយសចំពោះខ្លួនឯង និងមានភាពទាន់សម័យ៕

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស