TNAOT News

· ម្សិលមិញ

ឃាត់ខ្លួនឃាតករជាសង្ឃ១អង្គនៅខេត្តសៀមរាប ដែលធ្លាប់បានប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមជាបន្តបន្ទាប់

#NEW NEWS# #ឃាតករ​# #រំលោភសម្លាប់# #សង្គម# #ព័ត៌មានសង្គម#

4521

មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបើកការស៊ើបអង្កេត បន្ទាប់ពីឪពុកម្តាយរបស់កុមារីអាយុ៣ឆ្នាំម្នាក់ មកប្តឹងសមត្ថកិច្ចថាបាត់កូនស្រីកាលពីថ្ងៃទី២៦ ខែតុលា ស្ថិតនៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ បន្តមកមន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) នៃអង្គភាពការពារកុមារ (CPU) បានស្វែងរកជនរងគ្រោះបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា នៅវេលាម៉ោង១០ព្រឹក ហើយក៏បានរកឃើញសាកសពកុមារីរងគ្រោះ ដេកផ្កាប់មុខនៅក្នុងវាលស្រែ ចម្ងាយប្រមាណ១៥០ម៉ែត្រ ពីផ្ទះរបស់ខ្លួន និងវត្តដែលនៅក្បែរនោះ។ភ្លាមៗនោះក្រុមការងារបានសង្កេតឃើញថា ជនរងគ្រោះត្រូវបានគេប្រព្រឹត្តអំពើរំលោភផ្លូវភេទ និងសម្លាប់តែម្តង។ មន្ត្រីនគរបាលរដ្ឋបាលស្រុក និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការស៊ើបអង្កេត និងសួរនាំសាក្សីជាច្រើននាក់។ ជាលទ្ធផលនៃការស៊ើបសួរនោះ សមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសអាយុ ៥៤ឆ្នាំម្នាក់ ដែលជាលោកសង្ឃ១អង្គ នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិនរយៈពេល០៣ខែផង ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។ជនសង្ស័យបានសារភាពកំហុសខ្លួនឯងចំពោះអំពើរំលោភសម្លាប់ទៅលើក្មេងស្រីអាយុ៣ឆ្នាំនេះប្រាកដមែន រួចយកសាកសពទៅបោះចោលនៅក្នុងវាលស្រែ ហើយក៏បានសារភាពថាបានរំលោភផ្លូវភេទទៅលើក្មេងស្រីម្នាក់ទៀតផងដែរ។ ជនសង្ស័យត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទឃាតកម្មដោយមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងដោយមានអំពើរំលោភសេពសន្ថវៈ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) លើកឡើងថា៖«នេះគឺជាករណីរំលោភសម្លាប់មួយដែលមានសភាពឃោឃៅ និងព្រៃផ្សៃបំផុតលើសពីការស្មាន ដែលបានប្រព្រឹត្តទៅលើកុមារស្លូតត្រង់ម្នាក់។ ទន្ទឹមនឹងនេះដែរ លោកនាយកក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័ស និងការស៊ើបអង្កេតទៅលើរឿងហេតុនេះ»៕

សម្របសម្រួលអត្ថបទដោយ៖​ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស