TA X2
· 04-18
នគរបាលអាហ្វ្រិកខាងត្បូងស៊ើបអង្កេតការបាញ់ប្រហារ បន្ទាប់ពីមនុស្ស ៥នាក់ បានស្លាប់
#ការបាញ់ប្រហារ# #ព័ត៌មាន# #អាហ្វ្រិក# #ព័ត៍មានអន្តរជាតិ#
5270
នគរបាល នៅថ្ងៃពុធ (១៧ មេសា) នេះ បានឲ្យដឹងថា ភ្នាក់ងារស៊ើបអង្កេតអាហ្វ្រិកខាងត្បូង កំពុងស្រាវជ្រាវការស្លាប់របស់មនុស្ស ៥នាក់ នៅក្នុងសង្កាត់ Khayelitsha របស់ទីក្រុង Cape Town បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ។
ការិយាល័យនគរបាលអាហ្រ្វិកខាងត្បូងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅម៉ោងប្រហែល ៦:០០ (ត្រូវនឹងម៉ោង ៤:០០ ម៉ោងសកល) នគរបាលត្រូវបានហៅតាមទូរសព្ទឲ្យទៅកាន់កន្លែងកើតហេតុការណ៍បាញ់ប្រហារ នៅផ្លូវ Ncumu ជាកន្លែងដែលសពបុរស ៤នាក់ និងស្ត្រីម្នាក់ ត្រូវបានប្រទះឃើញ ដោយជនរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើង»។
នគរបាលបានបន្ថែមថា ការស្លាប់អាចជាប់ទាក់ទងនឹងឧប្បត្តិហេតុមួយ នៅព្រឹកព្រលឹមថ្ងៃដែលមនុស្សម្នាក់ទៀត ត្រូវបានបាញ់សម្លាប់នៅក្នុងបរិវេណជាមួយគ្នានេះ។ យ៉ាងណាក្ដី នគរបាលមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះ ឬមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សពីរនាក់ស្លាប់ និងប្រាំពីរនាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
កុមារ ៣នាក់ រងរបួសក្នុងការបាញ់ប្រហារ នៅសាលាហ្វាំងឡង់ ខណៈជនសង្ស័យអាយុ ១២ឆ្នាំ ត្រូវបានចាប់ខ្លួន
មនុស្សយ៉ាងហោច ៨នាក់ រងការបាញ់ប្រហារនៅទីក្រុង Chicago សហរដ្ឋអាមេរិក
នគរបាលម៉ាឡេស៊ីស៊ើបអង្កេតទំនាក់ទំនង រវាងបុរសជាប់ឃុំខ្លួន និងក្រុមឧក្រិដ្ឋកម្មអ៊ីស្រាអែល
យោបល់ទាំងអស់ (0)