TNAOT News

· 10-22

តើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល?

#សុខភាព# #ជំងឺ# #ជំងឺដាច់សរសៃឈាមខួរក្បាល# #TNAOT HEALTH#

2566

ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) កើតឡើង​នៅ​ពេល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ខួរក្បាល ត្រូវ​កកស្ទះ​ឬដាច់សរសៃឈាម​ អាចបណ្តាលឱ្យស្ពឹក អវយវៈទន់ខ្សោយ និយាយមិនច្បាស់ ឬខ្វិន ក្នុងករណីធ្ងន់ធ្ងរមួយចំនួនអាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលវេលា។

ចំពោះកត្តាដែលមានហានិភ័យបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល គឺដោយសារអ្នកមានជំងឺប្រចាំកាយដូចជា ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម ជំងឺធាត់ និងរួមទាំងការជក់បារីនិងពិសារគ្រឿងស្រវឹងក្នុងបរិមាណខ្ពស់។

រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល​ដំបូង​នឹង​មាន​ការ​ស្ពឹក​ដៃ​ស្ពឹក​ជើង អស់កម្លាំង វិលមុខ លំនឹងខ្លួន​មិន​បាន​ល្អ ដើរមិនត្រង់ផ្លូវ ពិបាក​លេប​ ពិបាក​និយាយឬស្តាប់​មិន​យល់​ ព្រិលភ្នែក មើលមិនឃើញ ឬឃើញរូបភាពត្រួតគ្នា ឈឺក្បាលធ្ងន់ធ្ងរភ្លាមៗ​ និងអាការះដែរអាចមានច្រើនមុខក្នុងពេលតែមួយ ប្រសិនបើរោគសញ្ញាមានរយៈពេលយូរជាងធម្មតា ឬមិនធូរស្រាល អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់។

ចំពោះវិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល យើងអាចផ្លាស់ប្តូររបៀបរស់នៅ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដូចជាការឈប់ជក់បារី គ្រប់គ្រងទម្ងន់មិនឲ្យលើសពីស្តង់ដារ ហាត់ប្រាណឱ្យបានទៀងទាត់​ គ្រប់គ្រងកម្រិតជាតិខ្លាញ់ក្នុងឈាម ជៀសវាងភេសជ្ជៈមានជាតិអាល់កុល ឬជាតិផ្អែម ត្រួត​ពិនិត្យ​រាង​កាយ​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)